Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះធម្មជាតិ វាយប្រហារលើរដ្ឋ ៤ របស់សហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់កើនដល់ជាង៤០នាក់

រដ្ឋធានីវ៉ាស៊ីនតោន ៖ គ្រោះធម្មជាតិដ៏កំណាច បង្កឡើង ដោយព្យុះកំបុតត្បូង និង ទឹកជំនន់ បានជន់លិច តំបន់ជាច្រើន នៅទូទាំងរដ្ឋចំនួន៤ នាភាគឦសាន សហរដ្ឋអាមេរិក ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត កើនឡើងដល់៤១នាក់ ។ នេះបើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា «ការវិនិយោគ ជាប្រវត្ដិសាស្រ្ដ» ត្រូវតែដោះស្រាយបញ្ហាវិបត្ដិអាកាសធាតុ។ វិបត្ដិដ៏អាក្រក់នេះ បង្កឲ្យកើតជាខ្យល់ព្យុះកំបុតត្បូង និងភ្លៀងធា្លក់យ៉ាងខ្លាំងខុសប្រក្រតី បង្កើតឲ្យមានទឹកជំនន់ជន់លិច។ បច្ចុប្បន្ន គ្រោះធម្មជាតិនេះ កំពុងតែវាយប្រហារទៅលើរដ្ឋ ចំនួន៤ នៅភាគឦសាន សហរដ្ឋអាមេរិក ធ្វើឲ្យពលរដ្ឋ នៅក្នុងរដ្ឋទាំងនោះ យ៉ាងតិច ៤១នាក់ បាត់បង់ជីវិត។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងគ្រោះធម្មជាតិដ៏កំណាច ពាក់ព័ន្ធនឹងអាកាសធាតុ នៅទូទាំងប្រទេស។ បញ្ហាដោះស្រាយជាចម្បងនោះ គឺអាយុជីវិត និង ការបាត់បង់ជីវិត។

ព្យុះកំបុតត្បូង និងគ្រោះទឹកជំនន់ បានជន់លិចតំបន់ជាច្រើន នៅក្នុងទីក្រុង និងរដ្ឋ ចំនួន៤ រួមមាន រដ្ឋញូវជើរស៊ី (New Jersey), ញូវយ៉ក, Philadelphia និង រដ្ឋ Pennsylvania ។ ចំណែកប្រជាពលរដ្ឋមួយចំនួន នៅក្នុងតំបន់នោះ ត្រូវបានជាប់នៅនឹងកន្លែង មិនអាចធ្វើដំណើរទៅណាបាន ដោយសារទឹកជំនន់ជន់លិចផ្ទះ និងរថយន្ដរបស់ពួកគេ។

លោក Phil Murphy អភិបាលរដ្ឋ New Jersey បានបញ្ជាក់ថា មានមនុស្សយ៉ាងតិច២៣នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់នេះ។ ភាគច្រើនបំផុត ជនរងគ្រោះ បានជាប់ នៅក្នុងរថយន្ដ ខណៈទឹកហូរបុកមកយ៉ាងខ្លាំង ហើយអភិបាលរដ្ឋ ក៏បានប្រកាសដាក់ក្នុងគ្រាអាសន្នផងដែរ។

អាជ្ញាធរទីក្រុងញូវយ៉ក បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានសម្លាប់ពលរដ្ឋ យ៉ាងតិច១៤នាក់ ដោយរួមទាំងប្រុសអាយុ២ឆ្នាំម្នាក់ផងដែរ។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន១១នាក់ បានលង់ទឹកស្លាប់ ហើយអ្នកផ្សេងទៀតត្រូវជាប់ នៅក្នុងផ្ទះរបស់គេ ខណៈទឹកបុកចូកមក។ ដោយឡែកមនុស្ស៣នាក់ទៀត បានស្លាប់នៅជិតទីក្រុង Philadelphia រដ្ឋ Pennsylvania ខណៈមនុស្សម្នាក់បានស្លាប់នៅរដ្ឋ Connecticut ។

ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនេះ បង្កើតឲ្យមានខ្យល់ព្យុះជាញឹកញាប់។ ការប្រែប្រួលអាកាសធាតុនេះ ធ្វើឲ្យមានការកើនឡើងនូវសីតុណ្ហភាព នៅលើផ្ទៃសមុទ្រ ធ្វើឱ្យខ្យល់ឡើងកម្ដៅ នាំឱ្យបង្កើតកម្លាំងកាន់តែឡើង នាំឲ្យកើតជាខ្យល់ព្យុះស៊ីក្លូន និងព្យុះទីហ្វុង។ លទ្ធផល នៃព្យុះទាំងនេះ នាំឲ្យមានភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតី រហូតបង្កើតទៅជាទឹកជំនន់ជន់លិចខ្លាំងបែបនេះ៕រក្សាសិទ្ធិដោយ៖សារាយSN

×