Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បន្ដរកឃើញអ្នកឆ្លងថ្មី ជិត២សែននាក់ និង មានករណីស្លាប់ថ្មី ជិត១ ៥០០នាក់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក នៅតែមិនទាន់ មានសញ្ញាថមថយនៅឡើយ បើទោះជាមានវ៉ាក់សាំងយ៉ាងច្រើនក្ដី ហើយសហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមផ្ទុះខ្លាំងឡើងវិញ ដោយមានអ្នកឆ្លងថ្មី ជិត ២០០ ០០០នាក់ និងមានករណីស្លាប់ថ្មីជិត ១ ៥០០នាក់។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែកញ្ញា ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៦៩៧ ១២៥ នាក់ និង មានករណីស្លាប់ថ្មី ១០ ៣៧៧នាក់។ រហូតមកដល់វេលាខាងលើនេះ មានប្រទេស និងដែនដី ចំនួន២២០ នៅទូទាំងពិភពលោក កំពុងរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដោយមានអ្នកឆ្លង សរុប ជាង២១៩,២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៤,៥លាននាក់ និង មានអ្នកជាសះស្បើយជាង ១៩៦លាននាក់ ហើយអ្នកជំងឺជាង ១៨,៦លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៨៤ ៣៩៩នាក់ និង មានករណីស្លាប់ថ្មី ១ ៤៨០នាក់ ហើយនេះជាចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា នៅលើសកលលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤០,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៥៩ ៩២៧នាក់ និង មានអ្នកជាះស្បើយ ជាង៣១,១លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើត នៃការផ្ទុះឡើងកូវីដ-១៩ រកឃើញករណីឆ្លងថ្មី១៩នាក់តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៤ ៨៩៨នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៩ ២៤០នាក់ ហើយអ្នកជំងឺ ១ ០២២នា់ផ្សេងទៀតកំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ៖សារាយSN

ខាងក្រោមនេះ ជាប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

×