Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វក្ដាន់ដំបូង នៅលើពិភពលោក រកឃើញឆ្លងជំងឺកូវីដ-១៩

រដ្ឋធានីវ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សេចក្ដីថ្លែការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងទី២៧ ខែសីហា ឆ្នាំ២០២១ យកមកចុះផ្សាយ ថា សហរដ្ឋអមេរិក បានរកឃើញមានករណីឆ្លងកូវីដ-១៩ទៅលើសត្វក្ដាន់ ជាលើកដំបូងបំផុត នៅលើពិភពលោក។

បើតាមសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា មន្រ្ដីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺ SARS-CoV-2 ជាវីរុស ដែលនាំឲ្យកើតជំងឺកូវីដ-១៩ ទៅលើសត្វកាន់ព្រៃមានកន្ទុយពណ៌ស នៅក្នុងរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា នៅក្នុងសេចក្ដីរាយការណ៍នោះ មិនបានបញ្ជាក់លម្អិត អំពីអំពីរោគសញ្ញា នៃការឆ្លងវីរុសនោះឡើយ។

លោក Lyndsay Cole អ្នកនាំពាក្យ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងបានមិនដឹងថា សត្វក្តាន់នេះបានប៉ះពាល់យ៉ាងដូចម្តេច រហូតនាំឲ្យកើតជំងឺ SARS-CoV-2 នោះដែរ។ ប៉ុន្ដែករណីនេះ អាចថា សត្វក្ដាន់ទាំងនោះ ឆ្លងតាមតាមរយៈមនុស្ស បរិយាកាស សត្វក្តាន់ផ្សេងទៀត ឬប្រភេទសត្វផ្សេងទៀត» ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក កាលពីពេលកន្លងមក ធ្លាប់រាយការណ៍ អំពីករណីឆ្លងជំងឺកូវីដ-១៩ លើសត្វឆ្កែ ឆ្មា ខ្លា ខ្លាទឹកកក ពពួកស្វា Gorila និង សត្វផេ ។ រហូតមកដល់ពេលនេះ នៅលើពិភពលោក សត្វជាច្រើនប្រភេទ បានឆ្លងជំងឺកូវីដ-១៩ ទំនងជាទំនាក់ទំនងជិតស្និទ្ធនឹងមនុស្ស។ ដោយសារតែកើតមានករណីបែបនេះ ទើបមន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ទៅលើពពួកសត្វ ងាយនឹងរងគ្រោះ នៅតាមសួនសត្វនានា នៅលើទឹកដីសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ៖សារាយSN

×