Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាអស្ចារ្យខ្លាំងណាស់ ! អាមេរិកមិនត្រឹមតែចាក់វ៉ាក់សាំងកូវីដ ដល់មនុស្សទេ ឥឡូវចាក់ដល់សត្វទៀត

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ដល់សត្វជាច្រើនប្រភេទនោះមក ឥឡូវនេះ មន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពពួកសត្វជាច្រើនប្រភេទ ដែលងាយនឹងរងគ្រោះ។

សារព័ត៌មាន RT បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែសីហា ថា រហូតមកដល់ពលេនេះ មន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក កំពុងតែបង្កើតយន្ដការរៀបចំយ៉ាងពិសេស ចាក់វ៉ាក់សាំងដល់ពពួកជាច្រើនប្រភេទ នៅសួនសត្វ Detroit ស្ថិតក្នុងរដ្ឋ Michigan ។ ចំណែកពពួកសត្វ ដែលមន្រ្ដីជំនាញសហរដ្ឋអាមេរិក គិតថា ងាយនឹងរងគ្រោះពីជំងឺកូវីដ-១៩នោះ រួមមាន ពពួកស្វា Gorillas, តោ, ពួកស្វា Chimpanzees, និងពពួកសត្វផ្សេងទៀត។

សមាគមសួនសត្វ Detroit បានចេញសេចក្ដីប្រកាសរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ថា រហូតមកដល់ពេលនេះ អ្នករស់នៅក្នុងរដ្ឋ Michigan បានចាក់វ៉ាកសាំងគ្រប់ដូស ចំនួន៥លាននាក់រួចរាល់ហើយ។ ប៉ុន្ដែឥឡូវនេះ មន្ដ្រីជំនាញបានរកឃើញ មានករណីឆ្លងកូវីដ-១៩ទៅលើសត្វក្ដាន់ជាលើកទី១ នៅលើពិភពលោក។ ដោយសារតែមានករណីឆ្លងទៅលើសត្វបែបនេះ ទើប សួនសត្វ Detroit នេះ ក៏ត្រូវចាក់វ៉ាក់សាំងយ៉ាងពិសេស ដែលបានបង្កើតឡើងសម្រាប់ពេទ្យសត្វប្រើប្រាស់ ចាក់ទៅលើពពួកសត្វ ងាយរងគ្រោះ ពីជំងឺនេះ។

លោកស្រីវេជ្ជបណ្ឌិត Ann Duncan ប្រធានសុខភាពសត្វ សម្រាប់សួនសត្វ Detroit បានបញ្ជាក់ថា «យើងបានចាក់វ៉ាក់សាំងទៅលើសត្វឆ្កែ និងសត្វផ្សេងទៀត សម្រាប់ការពារជំងឺផ្សេងៗ ដូចជា Parvovirus, ជំងឺកាចសាហាវ ឬជំងឺឆ្កែឆ្កួត ជាដើម។ នេះជាវិធានការការពារសត្វ នៅក្នុងសួនសត្វ នៅទីនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN

×