Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតរបស់រុស្ស៊ី ផលិតរថយន្ដអគ្គិសនី ប្រជែងទីផ្សារពិភពលោក

រដ្ឋធានីមូស្គូ ៖ រុស្ស៊ី ជាមហាអំណាចយោធាមួយ នៅលើពិភពលោក ហើយឥឡូវ ក្រុមហ៊ុនយក្សមួយ នៅក្នុងប្រទេសនេះ កំពុងតែរៀបចំគម្រោងផលិតរថយន្ដអគ្គិសនី សម្រាប់វាយលុកទៅលើទីផ្សាររថយន្ដ នៅលើពិភពលោក។

លោក Nicolas Maure ប្រធាន និង នាយកប្រតិបត្ដិក្រុមហ៊ុន AvtoVAZ បានថ្លែង នៅក្នុងវេទិការថយន្ដអន្ដរជាតិទីក្រុងមូស្គូ ហៅកាត់ IMAF-2021 ថា ក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតនៅ រុស្ស៊ី AutoVAZ របស់លោក មានគម្រោងបង្កើនការផលិតរថយន្ដអគ្គិសនី Lada ថ្មី នៅក្នុងឆ្នាំ២០២៧-២០២៨។ យើងមានគម្រោងជាច្រើន សម្រាប់ការផលិតរថយន្ដអគ្គិសនី ហើយយើងនឹងពិភាក្សាជាមួយនឹងរដ្ឋាភិបាល។

លោកប្រធានក្រុមហ៊ុន AvtoVAZ បានបញ្ជាក់ថា រថយន្ដអគ្គិសនីទាំងនេះ មិនមែនជាម៉ូដែល រថយន្ដ Lada Ellada មុនរបស់ក្រុមហ៊ុនឡើយ ប៉ុន្ដែវាជារថយន្ដអគ្គិសនីស៊េរីថ្មីរបស់រុស្ស៊ី ផលិត ដោយក្រុមហ៊ុន AvtoVAZ របស់លោក។ រថយន្ដស៊េរីនេះ ធ្លាប់បានបង្ហាញជាសាធារណៈរួចមកហើយ កាលពីឆ្នាំ២០១១។ នៅចុងទសវត្សរ៍នេះ ក្រុមហ៊ុន AvtoVAZ ផលិតរថយន្ដបានចំនួន១០ភាគរយ ក្នុងចំណោមរថយន្ដអគ្គិសនីទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី។

AvtoVAZ ជាក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុត នៅរុស្ស៊ី និង អឺរ៉ុបខាងកើត ហើយក្រុមហ៊ុនយក្សមួយនេះ មានសមត្ថភាពផលិតយានយន្ដ ជិត១លានគ្រឿង ក្នុង១ឆ្នាំ។ ក្រុមហ៊ុន AvtoVAZ បានត្រៀមខ្លួន សម្រាប់ធ្វើឲ្យមានចំណែកទីផ្សាររថយន្ដ នៅក្នុងប្រទេសដែលទទួលបានឯករាជ្យ (CIS) ផ្ដាច់ចេញពីអតីតសហភាពសូវៀត រួមមាន អាហ្ស៊ែរបៃហ្សង់ (Azerbaijan), អាមេនៀ (Armenia), ប៊ែឡារុស (Belarus), ហ្សកហ្ស៊ី (Georgia), កាហ្សាក់ស្ថាន (Kazakhstan), គីជីស្ថាន (Kyrgyzstan), ម៉ូលដូវ៉ា (Moldova), រុស្ស៊ី (Russia), តាជីគីស្ថាន (Tajikistan), ធឺរមេនីស្ថាន (Turkmenistan), អ៊ុយប៊ែគីស្ថាន (Uzbekistan) និងអ៊ុយក្រែន (Ukraine)។ ក្រៅពីនាំទៅកាន់ប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត ក្រុមហ៊ុន AvtoVAZ នឹងនាំចេញរថយន្ដអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសអាល្លឺម៉ង់ អ៊ីរ៉ង់ ស៊ីរី អេហ្ស៊ីប និងហុងគ្រី។ បន្ថែមពីលើនេះ ក្រុមហ៊ុន ចង់ពង្រីកការនាំចេញរថយន្ដរបស់ខ្លួនទៅកាន់ប្រទេសឆែក ម៉ុងហ្គោលី និងអាស៊ី-អាគ្នេយ៍ (អាស៊ាន) ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន AvtoVAZ បានចាប់ផ្ដើមនាំចេញរថយន្ដរបស់ខ្លួន ទៅកាន់ប្រទេសចិន និង អារ៉ាប់រួម (United Arab Emirates)។

លោក Nicolas Maure ប្រធាន និង នាយកប្រតិបត្ដិក្រុមហ៊ុន AvtoVAZ បានបន្ថែមទៀតថា ក្រុមហ៊ុន AvtoVAZ ជាផ្នែកមួយ នៃសម្ព័ន្ធរថយន្ដ Renault, Nissan, Mitsubishi ហើយផលិតរថយន្ដ ក្រោមស្លាករថយន្ដចំនួន៤ រួមមាន Lada, Renault, Nissan និង Datsun។ នៅក្នុងឆ្នាំ២០១៩ រថយន្ដ Lada បានជាប់ឈ្មោះ ក្នុងចំណោមរថយន្ដកំពូល៥០ របស់ពិភពលោក។ ក្រោមប្រែន Lada បានផលិតរថយន្ដម៉ូដែលចំនួន៥ រួមមាន Vesta, XRAY, Largus, Granta, and Niva. ប្រែនរថយន្ដនេះ បាននាំមុខគេ នៅក្នុងទីផ្សារថយន្ដ នៅក្នុងប្រទេសរុស្ស៊ី ដោយមានចំណែកទីផ្សារ ជាង២០ភាគរយ ហើយបង្ហាញវត្ដមាន នៅក្នុងប្រទេសជាង២០៕ រក្សាសិទ្ធិដោយ៖សារាយSN

×