Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពកូវីដ-១៩នៅសហរដ្ឋអាមេរិក ចាប់ផ្ដើមផ្ទុះខ្លាំងជាងគេ នៅលើពិភពលោក ទាំងឆ្លង និងស្លាប់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មីជិត ៧០០ ០០០នាក់ និង មានករណីស្លាប់ថ្មីជាង១០ ០០០នាក់ ហើយសហរដ្ឋអាមេរិក ចាប់ផ្ដើមផ្ទុះការឆ្លងថ្មី និងករណីស្លាប់ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក ខណៈឥណ្ឌូនេស៊ី ធ្លាក់មកលំដាប់លេខ២វិញ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញរកណីឆ្លងកូវីដ-១៩ថ្មី ៦៩២ ៨៨៩នាក់ និងមានករណីស្លាប់ថ្មី ១០ ៨០៧នាក់។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ សរុប ជាង ២១៤,៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង ៤,៤លាននាក់ និង មានអ្នកជាសះស្បើយ ជាង ១៩២លាននាក់ ហើយអ្នកជំងឺជាង១៨លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៦១ ៧១១នាក់ និង មានករណីស្លាប់ថ្មី ១ ២៣៩នាក់ ហើយនេះជាចំនួនអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ ដោយកូវីដច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ៣៩ ១៤៧ ២២៣នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៩ ៦៣២នាក់ និង មានអ្នកជាសះស្បើយ ៣០ ៦៧៤ ៦៦០នាក់ ។

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ថ្មីដោយកូវីដ ១ ០៤១នាក់ និងមានករណីឆ្លងថ្មី ១៨ ៦៧១នាក់។ ប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៤ ០២៦ ៨៣៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៩ ២៩៣នាក់ និង មានអ្នកជាសះស្បើយ ៣ ៦៣៩ ៨៦៧នាក់។

ចិន ជាប្រទេសដើមកំណើត នៃការផ្ទុះឡើងនូវកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២០នាក់ តែមិនមានករណីស្លាប់នោះទេ។ ចិនមានអ្នកឆ្លងកូវីដ សរុប ៩៤ ៧០៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៨ ៤៩៦នាក់ ។

គិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាខាងលើនេះ មានប្រទេស និងដែនដី ចំនួន២២០ កំពុងរងការរាតត្បាតពីជំងឺនេះ។ ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី …ជាដើម៕ រក្សាសិទ្ធិដោយ៖សារាយSN
ខាងក្រោមនេះ ជាតាង នៃប្រទេសមួយចំនួនដែលមានអ្នឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភព៖

×