Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំប្រទេសអ្នកមាន G7 ពិភាក្សាគ្នា ពីបង្កើនរយៈពេលជម្លៀសពលរដ្ឋ

បរទេស ៖ មេដឹកនាំ នៃក្រុមប្រទេស G7 នៅថ្ងៃអង្គារ (ទី២៤ ខែសីហា ឆ្នាំ២០២១) បានជួបប្រជុំគ្នាតាមអនឡាញ ដើម្បីពិភាក្សា អំពីការស្វែងរកការបង្កើន កាលបរិច្ឆេទ រហូតដល់ថ្ងៃទី៣១ ខែសីហា សម្រាប់ការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ដែលព្យាយាមរត់ភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន ហើយថាតើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលតាលីបង់។

លោកស្រី Michelle Bachelet មន្រ្ដីកំពូលទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែង នៅថ្ងៃទី២៤ ខែសីហា ថា លោកស្រី បានទទួលរបាយការណ៍គួរឱ្យទុកចិត្ត អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើង ដោយពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន រួមទាំងការកាត់ទោសប្រហារជីវិតជនស៊ីវិល និងការរឹតត្បិតលើស្ត្រី ហើយការតវ៉ាប្រឆាំងនឹងរបបគ្រប់គ្រងរបស់តាលីបង់។

លោកស្រី Michelle Bachelet បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវកោះប្រជុំជាបន្ទាន់ តាមសំណើរបស់ប៉ាគីស្ថាន និងអង្គការសហប្រតិបត្ដិការអ៊ិស្លាម (OIC) ដើម្បីកំណត់ អំពីយន្ដការតាមយ៉ាងដិតដល់នូវសកម្មភាពរបស់តាលីបង់។ លោកស្រី Michelle Bachelet បានប្រាប់ដល់វេទិកា នៅទីក្រុងហ្ស៊ឺណែវ ថា «ខ្សែបន្ទាត់ក្រហមជាមូលដ្ឋាន នឹងជាឥរិយាបថរបស់តាលីបង់ ចំពោះស្រ្ដី និងក្មេងស្រី ហើយការគោរពសិទ្ធិរបស់ពួកគេ ដើម្បីសេរីភាព សេរីភាពលើសកម្មភាព ការអប់រំ ការសម្ដែងមតិផ្ទាល់ខ្លួន និងការងារ ដោយណែនាំដោយបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ»។

លោក Nicolas Roche មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសបារាំង បានប្រាប់ដល់លោក Jean Castex នាយករដ្ឋមន្រ្ដីបារាំង នៅមុនអ្នករាយការណ៍ព័ត៌មាន ថា បារាំងនឹងបញ្ចប់ការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រង ដោយតាលីបង់ នៅចុងសប្ដាហ៍នេះ ប្រសិនបើសហរដ្ឋអាមេរិកកំណត់ការដកកងទ័ពទាំងអស់ ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ នៅចុងខែសីហា។

លោក Ben Wallace រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែងថា រដ្ឋាភិបាលលោកខាងលិច ទំនងជាមិនពង្រីកការជម្លៀស ដើម្បីអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន និងពលរដ្ឋអាហ្វហ្គានីស្ថាន មានពេលវេលាច្រើន ហោះចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ូល នោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រឈមនឹងសម្ពាធ ដើម្បីពន្យារកាលបរិច្ឆេទ រហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីជម្លៀសមនុស្សរាប់ម៉ឹននាក់ គេចចេញពីពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈលោកបានជួបប្រជុំជាមួយនឹងមេដឹកនាំ G7 នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ដោយឡែកពួកតាលីបង់ បានបញ្ជាក់ថា ថ្ងៃទី៣១ ខែសីហា គឺស្ថិតនៅលើបន្ទាត់ក្រហម។ ប៉ុន្ដែប្រសិនបើសហរដ្ឋអាមេរិក ពង្រីកកាលបរិច្ឆេទដកកងទ័ព ចេញពីទឹកដីអាហ្វហ្គានីស្ថាន គឺអាមេរិកអាចប្រឈមមុខនឹងផលវិបាកដ៏អាក្រក់។

លោក Boris Johnson នាយករដ្ឋមន្រ្ដីបានធ្វើជាប្រធាន នៅក្នុងកិច្ចប្រជុំបន្ទាន់តាមអនឡាញជាមួយសមភាគី G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះបានផ្ដោតទៅលើវិបត្ដិ នៅអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសពលរដ្ឋចេញពីក្រុងកាប៊ូល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×