Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោកថយចុះ ទាំងស្លាប់ និងឆ្លងថ្មី

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកស្លាប់ និងឆ្លងកូវីដ-១៩ប្រចាំថ្ងៃ នៅលើពិភពលោក មានការថយចុះ ជាងកាលពីប៉ុន្មានថ្ងៃមុនេះ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៤៦០ ៨៨០ និង ករណីស្លាប់ថ្មី ៦ ៨៧៤នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប ២១៣ ១៧៣ ២៨២នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៤៥១ ៥៥២នាក់ និង មានអ្នកជាសះស្បើយ ១៩០ ៧៥២ ៨៤១នាក់ ហើយអ្នកជំងឺ ចំនួន ១៧ ៩៦៨ ៨៨៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៧២ ៣៨៨នាក់ និង មានករណីស្លាប់ថ្មី ៣១៣នាក់។ សហរដ្ឋអាមេរិក ជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក មានអ្នកឆ្លងសរុប ៣៨ ៧២១ ៧៩៧នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៦៤៥ ៧៩១នាក់ និង មានអ្នកជាសះស្បើយ ៣០ ៥៤៧ ៩៦៣នាក់។

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន៨៤២នាក់ និង មានករណីឆ្លងថ្មី ៩ ៦០៤នាក់ ។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងសរុប ៣ ៩៨៩ ០៦០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៧ ២១៤នាក់ និង មានអ្នកជាសះស្បើយ ៣ ៥៧១ ០៨២នាក់។

ចិនជាប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២១នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិន មានអ្នកឆ្លងសរុប ៩៤ ៦៥២នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៨ ៣២១នាក់។

ដោយឡែកប្រទេសដែលអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម។ ចំណែកប្រទេសទាំងនេះ នៅតែមានអ្នកឆ្លងច្រើន ចន្លោះពី២០០០ ទៅជាង៧០ ០០០នាក់៕រក្សាសិទ្ធិដោយ៖សារាយSN

×