រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្លៀង កាលពីថ្ងៃទី២១ ខែសីហា បានវាយប្រហារយ៉ាងខ្លាំងទៅលើរដ្ឋ Tennessee នៅភាគនិរតី នៃសហរដ្ឋអាមេរិក បង្កឲ្យកើតជាទឹកជំនន់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២២នាក់ បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

បើតាមទីភ្នាក់សារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី២៣ ខែសីហា ថា ភ្លៀងយ៉ាងខ្លាំង បានវាយប្រហារទៅលើតំបន់ភាគកណ្ដាល នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក។ គ្រោះធម្មជាតិនេះ បានបង្កឲ្យកើតទឹកជំនន់យ៉ាងខ្លាំង បំផ្លាញផ្ទះសម្បែង និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ ហើយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច២២នាក់ បាត់បង់ជិវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ ចំណែក ក្រុមអ្នកជួយសង្រ្គោះ ក៏កំពុងតែស្វែងរកអ្នកបាត់ខ្លួន ទាំងក្ដីអស់សង្ឃឹម។
លោក Kristi Brown អ្នកសម្របសម្រួលសុខភាព បានបញ្ជាក់ថា ទឹកជំនន់ កាលពីថ្ងៃទី២១ ខែសីហា បានជន់លិចតំបន់ជនបទ ដោយលិចផ្លូវជាច្រើន។ ចំណែកគ្រួសារខ្លះ មិនបានដឹងថា មនុស្សជាទីស្រឡាញ់របស់ពួគេស្លាប់ ឬរស់ដែរ។ រហូតមកដល់ពេលនេះ អ្នកបាត់ខ្លួនមានចំនួនច្រើន។ ចំណែកអ្នកស្លាប់បានកើនដល់២២នាក់៕រក្សាសិទ្ធិដោយ៖សារាយSN















