Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ព្រមានពីការធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល

រដ្ឋធានីវ៉ាស៊ីនតោន ៖ សហរដ្ឋអាមរិក និង អាល្លឺម៉ង់ បានណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល ដោយសារប្រឈមនឹងបញ្ហាសន្ដិសុខ ហើយមនុស្សរាប់ពាន់នាក់ នៅតែសម្រុកទៅកាន់ទីនោះ ដើម្បីភៀសខ្លួន ចេញពីប្រទេស ក្រោយពួកតាលីបង់និយមសាសនាអ៊ិស្លាម ចូលគ្រប់គ្រងប្រទេសនេះ។

បើតាមសារព័ត៌មាន CNA បានផ្សាយ ថា ហ្វូងមនុស្ស បានកើនឡើង នៅឯអាកាសយានដ្ឋាន ក្រោមកម្ដៅថ្ងៃ និងធូលី ដោយឪពុកម្ដាយ កូនរបស់ពួកគេ បានរុញឡើងតាមជញ្ជាំងថ្ម ដើម្បីស្វែងរកការជិះយន្ដហោះ ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល១ប្ដាហ៍កន្លងមកហើយ។ ភាពវឹកវរ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើង ក្រោយពេលពួកតាលីបង់ បានដណ្ដើមគ្រប់គ្រងប្រទេសនេះ ទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

មន្រ្ដីណាតូ និងពួកតាលីបង់ បានបញ្ជាក់ថា ពួកតាលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋ ដែលមិនមានឯកសារធ្វើដំណើរ ត្រូវវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ភាពវឹកវរ និង ការរត់តោងជិះយន្ដហោះរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន យ៉ាងហោចណាស់ ក៏មានអ្នកបាត់បង់ជីវិត១២នាក់ដែរ។

ស្ថានទូតសហរដ្ឋអាមរិក បានបញ្ជាក់ថា «ដោយសារតែការគំរាមកំហែងដ៏ខ្លាំង នៅខាងក្រៅរបងអាកាសយានដ្ឋានទីក្រុងកាប៊ូល យើងនឹងណែនាំដល់ពលរដ្ឋអាមេរិកាំង ត្រូវចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន និងគេចចេញពីរបងអាកាសយានដ្ឋាន នៅពេលនេះ រហូតមានការណែនាំ ពីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ស្ថានទូតអាល្លឺម៉ង់ ក៏បានណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នោះដែរ។ បើតាមការព្រមានពី Email បានឲ្យដឹងថា ពួកតាលីបង់កំពុងតែណែនាំឲ្យបង្កើនការរឹតត្បិតការគ្រប់គ្រងយ៉ាងតឹងរឹង នៅជុំវិញអាកាសយានដ្ឋានទីក្រុងកាប៊ូល៕រក្សាសិទ្ធិដោយ៖សារាយSN

×