Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដថ្មីជាង៥៥ម៉ឺននាក់ និងស្លាប់ជាង៨៦០០នាក់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក មានអ្នកឆ្លងថ្មី ៥៥៧ ៤០៦នាក់ និងមានករណីស្លាប់ថ្មី ៨ ៦៤៤នាក់ ហើយក្នុងនោះឥណ្ឌូនេស៊ី មានអ្នកស្លាប់ថ្មីច្រើនជាងគេ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២២ ខែសីហាថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប ២១២០៩៨ ១៧៦នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៤៣៥ ៤៩៧នាក់ និងមានអ្នកជាសះស្បើយ ១៨៩ ៧៣៣ ៦០៤នាក់។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ៨៦ ៧០៧នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក ហើយ មានករណីស្លាប់ថ្មី ៥០០នាក់។ សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះខ្លាំងជាងគេ ពីជំងឺកូវីដ-១៩ ដោយមានអ្នកឆ្លងសរុបជាង ៣៨,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៤ ៨២៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣០,៤លាននាក់។

ឥណ្ឌូនេស៊ី រកឃើញករណីឆ្លងថ្មី ១៦ ៧៤៤នាក់ និង មានករណីស្លាប់ថ្មី ១ ៣៦១នាក់។ ឥណ្ឌូនេស៊ី ឈរនៅលេខរៀងទី១៣ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក តែប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក។
ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៥ ៣៤២នាក់ និង មានអ្នកជាសះស្បើយជាង ៣,៥លាននាក់។

ដោយឡែក ចិនជាប្រទេសប្រភពដើម នៃជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២០នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៤ ៥៩៩នាក់ ហើយក្នុងនោះស្លាប់៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៨ ១៧៧នាក់។

នៅលើពិភពលោក ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី …ជាដើម។ បណ្ដាប្រទេសទាំងនេះ នៅតែមានអ្នកឆ្លងច្រើន ដោយមានអ្នកឆ្លងថ្មី ៕រក្សាសិទ្ធិដោយ៖សារាយSN

×