Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះផ្ទុះការឆ្លងខ្លាំង នៅអាមេរិក ខណៈឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេ

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី ជាង៦៤០ ០០០នាក់ និងករណីស្លាប់ថ្មី ជាង ៩៤០០នាក់ ហើយក្នុងនោះសហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេ ខណៈឥណ្ឌូនេស៊ី មានករណីស្លាប់ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹកថ្ងៃទី២១ ខែសីហា ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១២៩ ៥៨៥នាក់ និងករណីស្លាប់ថ្មី ១០០០នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣៨,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៤ ២២២នាក់ និងមានអ្នកជាសះស្បើយជាង ៣០,៤លាននាក់។

ឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសអាស៊ានមួយនេះរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ២០ ០០៤នាក់ និង មានករណីស្លាប់ថ្មី ១ ៣៤៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងសរុប ៣,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១២៣ ៩៨១នាក់ និង មានអ្នកជាសះស្បើយ ជាង ៣,៤លាននាក់។

ចិនជាប្រទេសដើមកំណើតកូវីដ-១៩នោះ រកឃើញករណីឆ្លងថ្មី៣៣នាក់ តែមិនមានករណីស្លាប់ថ្មី ។ ចិនមានអ្នកឆ្លងសរុប ៩៤ ៥៧៩នាក់ ហើយក្នុងនោះស្លាប់៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៨ ១២៦នាក់។ ចិនឈរលើលេខរៀងទី១០៧ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក។

ដោយឡែក ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី…ជាដើម។ ប្រទេសទាំងនេះមានអ្នកឆ្លងចន្លោះចាប់ពី១០ ០០០ឡើងទៅ៕រក្សាសិទ្ធិដោយ៖សារាយSN

×