Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ប្រកាសបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន ធ្វើឲ្យលោកត្រាំ ខឹងជំរុញឲ្យប្រធានាធិបតីចូ បៃដិន ចុះចេញពីតំណែង

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលពួកឧទ្ទាមតាលីបង់ វាយលុកចូលយ៉ាងលឿន ដូចផ្លេកបន្ទោរ រហូតផ្ដួលរំលំរដ្ឋាភិបាលទីក្រុងកាប៊ូល កាលពីថ្ងៃអាទិត្យ (ទី១៥ ខែសីហា ឆ្នាំ២០២១) ធ្វើឲ្យលោក ដូណាល់ ត្រាំ ខឹងសម្បា ហើយជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្ន លោក ចូ បៃដិន ចុះចេញពីតំណែង ដោយសារការធ្វើឲ្យសហរដ្ឋអាមេរិកចាញ់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន ថា បៃដិន បានធ្វើខុសគ្រប់ពេល ជុំវិញគោលនយោបាយការបរទេសគាត់ ស្ដីពីអាហ្វហ្គានីស្ថាន។ នេះជាការបរាជ័យដ៏ធំធេង នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក ហើយក៏ជាពេលវេលា សម្រាប់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ត្រូវលាលែង ពីតំណែង ចំពោះអ្វីដែលគាត់បានធ្វើឱ្យកើតមានឡើង នៅលើទឹកដីអាហ្វហ្គានីស្ថាន រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំង នៃជំងឺកូវីដ គ្រោះមហន្តរាយតាមព្រំដែន ការបំផ្លាញថាមពលឯករាជ្យ និងសេដ្ឋកិច្ចរបស់យើងឲ្យធ្លាក់ចុះ»។

លោក Mohammad Naeem បានប្រាប់ដល់សារព័ត៌មាន Al-Jazeera សង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ហើយ។ ជាការអង្កេតបែបបទ នៃការគ្រប់គ្រង និងទម្រង់ នៃរបបគ្រប់គ្រងប្រទេស នឹងបង្ហាញយ៉ាងច្បាស់ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់បេសកកម្មការទូតបរទេស ត្រូវមានទំនុកចិត្ត ដោយពេញលេញ ហើយមិនមានគ្រោះថ្នាក់ដល់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រោះកងកម្លាំងអ៊ិស្លាមអេមីរ៉េត មានការងារការពារសន្ដិសុខ នៅក្នុងទីក្រុងកាប៊ូល និងទីក្រុងដទៃទៀត នៅក្នុងប្រទេសនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN

×