Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Update៖ ចំនួនអ្នកបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដី កើនដល់ជិត១៣០០នាក់ និងរបួសរាប់ពាន់នាក់

បរទេស ៖ ប្រទេសហៃទី បានរងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ មានកម្រិត៧,២រ៉ិចទ័រ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១ ២៩៧នាក់ និង មនុស្សជាង៥ ០០០នាក់ផ្សេងទៀតរងរបួស។

មន្រ្ដីហៃទី បានបញ្ជាក់ថា គ្រោះធម្មជាតិពីការរញ្ជួយដី មានកម្លាំងខ្លាំង ៧,២រ៉ិចទ័រ បានវាយប្រហារមកលើប្រទេសហៃទី កាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ បានធ្វើឲ្យរលំអគារជាច្រើន រួមមាន សណ្ឋាគារ ផ្ទះសម្បែង និងព្រះវិហារ រាប់ពាន់ខ្នង។ នៅក្នុងហេតុការណ៍នោះ បណ្ដាលឲ្យមនុស្សយ៉ាងតិច ១ ២៩៧នាក់ បានបាត់បង់ជីវិត និងមនុស្សប្រហែល៥ ៧០០នាក់ផ្សេងទៀតរងរបួស។

លោក Ariel Henry នាយករដ្ឋមន្រ្ដីហៃទី ដែលជាប្រធានាធិបតីស្ដីទី បានបញ្ជាក់ថា «ទំហំ នៃការខូចខាតដោយសារគ្រោះរញ្ជួយដីនេះ គឺមានសភាពធ្ងន់ធ្ងរ ហើយរដ្ឋាភិបាល បានសម្រេចប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល១ខែ»។

បើតាមទីភ្នាក់ងារស្ទង់ភូមិសាស្រ្ដរបស់សហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ចំណុចស្នូល នៃគ្រោះរញ្ជួយដី កាលពីព្រឹក ថ្ងៃសៅរ៍ (ទី១៤ ខែសីហា ) បានលាតសន្ធឹងចម្ងាយ១២គីឡូម៉ែត្រ ចាប់តាំងពីទីក្រុង Saint រហូតដល់ទីក្រុង Louis du Sud ។ ប៉ុន្តែតាមពិតការរញ្ជួយ ដី អាចញ័រដល់រដ្ឋធានី Port-au-Prince មានចម្ងាយប្រហែល ១២៥ គីឡូម៉ែត្រ និងដល់ប្រទេសជិតខាងបន្ថែមទៀត។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក នឹងឆ្លើយតបជាបន្ទាន់ ចំពោះគ្រោះធម្មជាតដ៏កំណាច តាមរយៈ USAID។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ បានជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គោះ។ ស្របគ្នានេះដែរ សហគមន៍នឹងបញ្ជូនស្បៀងអាហារ និងឧបករណ៍វេជ្ជសាស្រ្ដទៅជួយដល់ប្រទេសនេះ ហើយគុយបាបានបញ្ជូនក្រុមវេជ្ជបណ្ឌិត ចំនួន២៥០នាក់ទៅជួយផងដែរ។

លោក Jerry Chandler ប្រធានភ្នាក់ងារការពារជនស៊ីវិលហៃទី បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១៥ ខែសីហា) ថា គ្រោះរញ្ជួយដីនេះ បានបំផ្លិចបំផ្លាញផ្ទះទាំងស្រុង អស់១ ៥០០ខ្នង និងខូចខាត៣០០០ខ្នង។ គ្រោះរញ្ជួយដីមានកម្លាំងខ្លាំងបែបនេះ កាលពីឆ្នាំ២០១០ ធ្លាប់កើតឡើង នៅក្នុងសមុទ្រការ៉ាប៊ីនមួយនេះ ដោយបានសម្លាប់ពលរដ្ឋហៃទី ជាង២០០ ០០០នាក់ និងបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ៖សារាយSN

×