បរទេស ៖ គ្រោះរញ្ជួយដីមានកម្លាំង៧,២រ៉ិចទ័រ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានវាយប្រហារទៅលើប្រទេស នៅក្នុងសមុទ្រការ៉ាប៊ីន បណ្ដាលឲ្យពលរដ្ឋយ៉ាងតិច ៣០៤នាក់បាត់បង់ជីវិត និង ជាង១ ៨០០នាក់ផ្សេងទៀតរងរបួស។
សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី១៥ ខែសីហា ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំងមួយ បានវាយប្រហារទៅលើប្រទេសហៃទី កាលពីព្រឹក ថ្ងៃសៅរ៍ (ទី១៤ ខែសីហា) បណ្ដាលឲ្យរលំអគារអស់ជាច្រើន រួមមាន សណ្ឋាគារ និងព្រះវិហារកាតូលិក…ជាដើម។ គ្រោះធម្មជាតិដ៏កំណាចមួយនេះ បានសម្លាប់ប្រជាពលរដ្ឋហៃទី យ៉ាងតិច៣០៤នាក់ និងជាង ១ ៨០០នាក់ផ្សេងទៀតបានរងរបួស។
លោក Ariel Henry នាយករដ្ឋមន្រ្ដីហៃទី ដែលជាប្រធានាធិបតីស្ដីទី បានបញ្ជាក់ថា «ទំហំ នៃការខូចខាតដោយសារគ្រោះរញ្ជួយដីនេះ គឺមានសភាពធ្ងន់ធ្ងរ ទើបរដ្ឋាភិបាល សម្រេចប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល១ខែ»។

ភ្នាក់ងារស្ទង់ភូមិសាស្រ្ដរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ចំណុចស្នូល នៃគ្រោះរញ្ជួយដី កាលពីព្រឹក ថ្ងៃសៅរ៍ (ទី១៤ ខែសីហា ) បានលាតសន្ធឹងចម្ងាយ១២គីឡូម៉ែត្រ ចាប់តាំងពីទីក្រុង Saint រហូតដល់ទីក្រុង Louis du Sud ៕
រក្សាសិទ្ធិដោយ៖សារាយSN











