Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ ពន្យា​ការហាមឃាត់​ការធ្វើដំណើរ​ដល់​ប្រទេស​ចំនួន ១០ ដោយសារ​ការ​ព្រួយ​ចំពោះ​ពី​មេរោគ​កូ​វីដ​-១៩​បំប្លែង​ថ្មី​ Delta

អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ហ្វីលីពីន​នឹង​ពន្យារ​ការហាមឃាត់​អ្នកដំណើរ​មកពី​ឥណ្ឌា​និង​ប្រទេស​ចំនួន ៩ ផ្សេងទៀត​រហូតដល់​ចុងខែ​សីហា​នេះ ដោយសារតែ​ការព្រួយបារម្ភ​អំពី​ការរីក​រាលដាល​យ៉ាងខ្លាំង​នៃ​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី​ប្រភេទ​«​ដែល​តា​» ។​

អាជ្ញាធរ​ហ្វីលីពីន​កំពុង​ព្យាយាម​ទប់ស្កាត់​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល ៤ ខែ​ដោយ​ការឆ្លង​មាន​លើសពី ១២​ពាន់​នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​មន្ទីរពេទ្យ​នៅ​តំបន់​ខ្លះ​ដែល​ស្ទើរតែ​គ្មាន​សមត្ថភាព​ដាក់​អ្នកជំងឺ​។​

ការហាមឃាត់​ការធ្វើដំណើរ​ដែល​ត្រូវបាន​ដាក់ចេញ​ជា​លើកដំបូង​នៅ​ថ្ងៃទី ២៧ ខែមេសា​ត្រូវបាន​លើក​ពេល​ជាច្រើន​ដង និង​បាន​ពង្រីក​ការ​រឹត​ត្បឹ​ត​ជាច្រើន​ប្រទេស​រួមមាន ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស ស្រីលង្កា នេ​ប៉ាល់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម អូ​ម៉​ង់ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Harry Roque បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ប្រធានា ធិបតី​លោក Rodrigo Duterte បាន​យល់ព្រម​លើ​អនុសាសន៍​របស់​ក្រុមការងារ​ការពារ​មេរោគ​ឆ្លង​ដើម្បី​ពន្យារ​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ១៦ ខែសីហា​ដល់​ថ្ងៃទី ៣១ ខែសីហា​។​

តំបន់​រដ្ឋធានី​ម៉ានីល​ដែលជា​ទីក្រុង​រីក​រាលដាល​នៃ​ទីក្រុង​ចំនួន ១៦​តូចៗ​ផ្សេងទៀត​ដែលមាន​ប្រជាជន​ចំនួន ១៣ លាន​នាក់​នៅតែ​ស្ថិតក្រោម​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-19 បំប្លែង​ថ្មី​ដែល​តា ខណៈដែល​រដ្ឋាភិបាល​កំ​ពុង​បង្កើន​ការចាក់​វ៉ាក់សាំង​។​

ដោយមាន​ប្រហែល ១១ ភាគរយ​នៃ​ប្រជាជន ១១០ លាន​នាក់​របស់​ប្រទេស​នេះ​បានទទួល​ការចាក់​ថ្នាំ​បង្ការ​រោគ​ពេញលេញ​មនុស្ស​រាប់លាន​នាក់​នៅតែមាន​ភាព​ងាយ​រងគ្រោះ​ខ្ពស់​ចំពោះ​មេរោគ​កូ​វីដ​-១៩ ដែល​បានសម្លាប់​មនុស្ស​ជាង ២៩.៥០០ នាក់​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​៕ ប្រភព​៖ រ៉​យ​ទ័​រ​ រក្សាសិទ្ធិដោយ ៖ CEN

×