អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា យ៉ាងតិចណាស់មនុស្ស ២១ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ក្រោយភ្លៀងវាយប្រហារខេត្តហ៊ឺប៉ីភាគកណ្តាលប្រទេសចិនប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញនិងបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងខេត្តជិតខាងមួយនេះ។
ប្រទេសចិនត្រូវបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលអាកាសធាតុធ្ងន់ធ្ងរអ្នកជំនាញនិយាយថា ជារឿងធម្មតាទៅហើយដោយសារតែការឡើងកំដៅផែនដី។

ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តបាននិយាយថា នៅខេត្តហ៊ឺប៉ីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនិងការរអិលបាក់ដីបំផ្លាញផ្ទះរាប់រយខ្នងនិងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦ពាន់នាក់។ ទូរទស្សន៍ស៊ីនហួរបានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញថា មនុស្ស ២១ នាក់បានស្លាប់និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងបានបក់បោកទីក្រុងនានាកាលពីថ្ងៃពុធ។ មនុស្សប្រមាណ ១០ ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅខេត្តស៊ីឈួនភាគនិរតីកាលពីចុងសប្តាហ៍មុនដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការបាក់ដីជាច្រើន។ មនុស្សជាង ៣០០ នាក់បានស្លាប់នៅខេត្តហៃណានភាគកណ្តាលប្រទេសចិនកាលពីខែមុនបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យភ្លៀងធ្លាក់មួយឆ្នាំលើទីក្រុងក្នុងរយៈពេលបីថ្ងៃ។
រដ្ឋបាលឧតុនិយមរបស់ចិនបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តរហូតដល់សប្តាហ៍ក្រោយដោយតំបន់នៅតាមដងទន្លេយ៉ាងសេរួមទាំងទីក្រុងសៀងហៃងាយរងគ្រោះដោយសារទឹកជំនន់៕ ប្រភព៖ CNA រក្សាសិទ្ធិដោយ ៖ CEN




