Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបង្កើតវ៉ាក់សាំងលោកខាងលិច នាំគ្នាប្រមូលលុយ រាប់ពាន់លានដុល្លារ

រដ្ឋធានីប៉ារីស ៖ ដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩ ធ្វើឲ្យបណ្ដាប្រទេសនានា នៅលើពិភពលោក ស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន និងបើកទ្វារប្រទេសដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយនេះក៏ជាឱកាសល្អ ដល់ក្រុមហ៊ុនបង្កើតវ៉ាក់សាំងល្បីៗ នៅលើពិភពលោក ប្រជែងគ្នាកើបលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការលក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ពួកគេ។

សារព័ត៌មាន CNA របស់សិង្ហបុរី បានផ្សាយ កាលពីថ្ងៃទី៩ ខែសីហា ថា ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ជាអ្នកបង្កើតវ៉ាក់សាំង mRNA ជាមួយនឹងក្រុមហ៊ុនដៃគូរបស់អាមេរិក Pfizer ។ ក្រុមហ៊ុនទាំង២នេះរកបានប្រាក់ចំណូលច្រើនជាងគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុនអាមេរិក Pfizer និង ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ទទួលបានការចាប់អារម្មណ៍ជាងគូប្រជែង ព្រោះក្រុមហ៊ុនទាំង២នេះ ជាក្រុមហ៊ុនដំបូងគេ នៅលោកខាងលិច ប្រកាសលទ្ធផលវិជ្ជមាន ពីការសាកល្បងវ៉ាក់សាំងរបស់ខ្លួន កាលពីឆ្នាំមុន។ វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង២នេះ បានទទួលស្គាល់ ពីនិយតកររបស់សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដើម្បីលក់វ៉ាក់សាំងរបស់ខ្លួន។

ក្រុមហ៊ុនឱសថរបស់អាមេរិក Pfizer រកប្រាក់ចំណូល១០,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំនេះ។ ក្រុមហ៊ុនអាមេរិកមួយនេះ រំពឹងថា នឹងរកបានប្រាក់ចំណួល ចំនួន ៣៣,៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេញមួយឆ្នាំ២០២១នេះ។

ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា ក្រុមហ៊ុនរកបានប្រាក់ចំណូល ជាង៨,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ។ ក្រុមហ៊ុន BioNTech រំពឹងថា ក្រុមហ៊ុននឹងរកបានប្រាក់ចំណូល រហូតដល់ជាង១៨,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង លើសពីការរំពឹងទុក កាលពីមុនត្រឹមតែជាង១១,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Moderna របស់អាមេរិក ជាគូប្រជែងដ៏សំខាន់មួយនោះ បានផលិតវ៉ាក់សាំង mRNA ត្រូវបានទទួលស្គាល់ដោយ FDA រកប្រាក់ចំណូលបាន៥,៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែ នៃឆ្នាំនេះ។ ក្រុមហ៊ុនរំពឹងថា នឹងទទួលបានប្រាក់ចំណូល២០ពាន់លានដុល្លារ តាមរយៈការលក់វ៉ាក់សាំង នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ។
ក្រុមហ៊ុន AstraZeneca រកប្រាក់ចំណូល ពីការលក់វ៉ាក់សាំង បានចំនួន១,២ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២១នេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនឱសថដ៏ធំរបស់អង់គ្លេស មួយនេះ មិនបានប៉ាន់ប្រមាណលម្អិត ពីការលក់វ៉ាក់សាំងរបស់ខ្លួនពេញ១ឆ្នាំនេះទេ។

ក្រុមហ៊ុន Johnson & Johnson រកប្រាក់ចំណូលពីការលក់វ៉ាក់សាំងរបស់ខ្លួន បាន ២៦៤លានដុល្លារ។ ក្រុមហ៊ុនរំពឹងថា នឹងរកប្រាក់ចំណួលបាន២,៥ពាន់លានដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ៕រក្សាសិទ្ធិដោយ៖សារាយSN

×