Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីនបើកកន្លែងចាក់វ៉ាក់សាំង ២៤ ម៉ោងដោយសារការគំរាមកំហែង វីរុសបំប្លែងថ្មី ដែលតា កើនឡើង

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងទីក្រុងម៉ានីលប្រទេសហ្វីលីពីនកំពុងព្យាយាមបង្កើនល្បឿននៃការចាក់វ៉ាក់សាំងរួមទាំងការបើកទ្វារមជ្ឍមណ្ឌល ២៤ ម៉ោងដើម្បី ជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងមេរោគកូវីដ-១៩ ដែលទាក់ទងនឹងការរីករាលដាលមេរោគបំប្លែងថ្មីប្រភេទ«ដែលតា»ឆ្លងខ្លាំង។

ដោយមានត្រឹមតែជាង ១០% នៃប្រជាជន ១១០ លាននាក់ប៉ុណ្ណោះរបស់ប្រទេសនេះបានចាក់វ៉ាក់សាំងពេញលេញមនុស្សរាប់លាននាក់នៅតែងាយរងគ្រោះដោយសារការឆ្លងមេរោគ ចំពេលមានកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងឲ្យមានភាពសុំាំរហូតដល់ ៧០ លាននាក់មុនដំណាច់ឆ្នាំនេះ។

ចលនានៅមេត្រូម៉ានីលដែលជាទីក្រុងរីករាលដាល និងទីក្រុងចំនួន ១៦ ដែលមានប្រជាជនចំនួន ១៣ លាននាក់ត្រូវបានរឹតត្បិតដើម្បីព្យាយាមទប់ស្កាត់មេរោគបំប្លែងថ្មីប្រភេទ«ដែលតា» ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។
ប្រទេសហ្វីលីពីនបានរាយការណ៍ថាមានអ្នកឆ្លងជាង ១.៦៧ លាននាក់និងមានអ្នកស្លាប់ចំនួន ២៩.០០០ នាក់ក្នុងពេលមានជំងឺរាតត្បាត ប៉ុន្តែចំនួននៃការធ្វើតេស្តវិជ្ជមានបានកើនឡើងដែលនាំឱ្យមានការកើនឡើងនៃករណីនិងការចូលសម្រាកក្នុងមន្ទីរពេទ្យ។

ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញថា អត្រាវិជ្ជមានបានកើនឡើង ៦ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារដល់ ២១,៩% កើនឡើងពីប្រមាណ ១៥% នៅដើមខែសីហា។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល។ អង្គការសុខភាពពិភពលោក (WHO) និយាយថា អត្រាវិជ្ជមានគួរស្ថិតនៅក្រោម ៥% ក្នុងរយៈពេលពីរសប្តាហ៍ដើម្បីឱ្យការផ្ទុះឡើងនៃមេរោគត្រូវបានស្ថិតក្រោមការគ្រប់គ្រង។
ប្រភព៖ BBC
រក្សាសិទ្ធិដោយ៖CEN

×