Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាហ្វហ្គានីស្ថាន បណ្ដេញមេទ័ពកំពូលចេញពីតំណែង ដោយសារមិនអាចទប់ទល់នឹងក្រុមតាលីបង់

រដ្ឋធានីកាប៊ុល ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្រេចបណ្ដេញមេទ័ពកំពូលរបស់ខ្លួនចេញពីតំណែង ក្រោយរយៈពេល១សប្ដាហ៍កន្លងមកនេះ ក្រុមឧទ្ទាមតាលីបង់ បានវាយដណ្ដើមកាន់កាប់ទីក្រុងជាច្រើន នៃទឹកដីអាហ្វហ្គានីស្ថាន ហើយមេទ័ពថ្មីនេះក៏នឹងត្រូវប្រឈមនឹងមុខយ៉ាងខ្លាំងជាមួយនឹងក្រុមបះបោរនេះ

សារព័ត៌មាន BBC បានផ្សាយ ថា គិតត្រឹម ថ្ងៃទី១២ ខែសីហា នេះ ក្រុមឧទ្ទាមតាលីបង់ បានដណ្ដើមកាន់កាប់ទីក្រុងសំខាន់ៗចំនួន១០ ក្នុងចំណោម៣៤ខេត្ត។ ស្របពេលក្រុមឧទ្ទាមកំពុងតែបង្កើនការវាយសន្ធប់យកខេត្តផ្សេងៗទៀតនោះ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ក៏បានធ្វើដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ទីក្រុង Mazar-i-Sharif នាភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រមូលផ្តុំកម្លាំងគាំទ្ររដ្ឋាភិបាល វាយទប់ទល់នឹងក្រុមប្រដាប់អាវុធរបស់តាលីបង់។

លោកឧត្ដមសេនីយ៍ Wali Mohammad Ahmadzai មេទ័ពកំពូលអាហ្វហ្គានីស្ថាន ត្រូវបានដកចេញពីតំណែង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ចំណែកអ្នកចូលមកស្នងតំណែងពីលោក នឹងត្រូវប្រឈមមុខនឹងអំពើហិង្សា នៅទូទាំងប្រទេស ខណៈក្រុមតាលីបង់ បន្តការវាយលុកកាន់តែខ្លាំងឡើង ក្រោយពេលកងទ័ពអាមេរិក និងសម្ពន្ធមិត្តផ្សេងទៀតបានដកខ្លួនចេញ បន្ទាប់ពីប្រតិបត្តិការយោធា នៅក្នុងប្រទេសនេះ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ។

ក្រុមឧទ្ទាមតាលីបង់ បានប្រកាស នៅថ្ងៃទី១២ ខែសីហា ថា ក្រុមប្រដាប់អាវុធរបស់ខ្លួន បានវាយដណ្ដើម កាន់កាប់បាន Ghazni ដែលទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់ ហើយជាផ្លូវតភ្ជាប់ទៅកាន់រដ្ឋធានីកាប៊ូល នៃប្រទេសអាហ្វហ្គានីស្ថាន៕ រក្សាសិទ្ធិដោយ៖សារាយSN

×