Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្ររបស់រុស្ស៊ីមួយគ្រឿង ធ្លាក់ចូលទៅក្នុងបឹងជម្រៅ១០០ម៉ែត្រ

រដ្ឋធានីមូស្គូ ៖ ឧទ្ធម្ភាគចក្រ Mi-8 មួយគ្រឿង ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vityaz-Aero បានដឹកអ្នកទេសចរ ចំនួន១៦នាក់ បានជួបនឹងហេតុការណ៍ដ៏អាក្រក់ ធ្លាក់ចូលទៅក្នុងបឹង Kuril នៃឧបទ្វីប Kamchatka ជម្រៅ១០០ម៉ែត្រ នៅថ្ងៃទី១២ ខែសីហា។

សារព័ត៌មាន BBC បានផ្សាយ ថា ការធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគខាងកើតប្រទេសរុស្ស៊ី នោះ មានអ្នកទេសចរចំនួន៨នាក់ នៅរស់រានមានជីវិត។ ប៉ុន្ដែមនុស្ស៨នាក់ផ្សេងទៀត បានបាត់បង់ជីវិត។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា មនុស្ស នៅក្នុងឧទ្ធម្ភាគចក្រ Mi-8 ខាងលើ មានអ្នកទេសចរ ចំនួន១៣នាក់ រួមនឹងកុមារម្នាក់ និងអាកាសយានិក៣នាក់។ ឧទ្ធម្ភាគចក្រ Mi-8 បានធ្លាក់ និងលិចចូលទៅក្នុងបឹង Kuril ជម្រៅ១០០ម៉ែត្រ។

ក្រោយពេលមានហេតុការណ៍បែបនេះកើតឡើងភ្លាម ក្រុមសង្រ្គោះបន្ទាន់ និងអ្នកមុជទឹករបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីស្រាវជ្រាវរកអ្នកដែលបាត់ខ្លួន៕រក្សាសិទ្ធិដោយ៖សារាយSN

×