Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមតាលីបង់ ចង់គ្រប់គ្រងដោយអំពើឃោរឃៅ ព្រោះពួកគេប្រយុទ្ធ ដើម្បីអំណាច

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលរដ្ឋាភិបាលតាលីបង់គ្រប់គ្រងអំណាច ដោយអំពើឃោរឃៅ ហើយត្រូវបានផ្ដួលរំលំ ដោយកងកម្លាំងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ពាក់ព័ន្ធនឹងអំពើភេរវកម្ម វាយប្រហារដោយយន្ដហោះ លើអគារពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយរហូតមកដល់ពេលនេះ ក្លាយជាក្រុមឧទ្ទាម ក៏នៅតែចង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ដោយអំពើឃោរឃៅបន្ដទៀត ព្រោះពួកគេប្រយុទ្ធ ដើម្បីអំណាច។

ក្រុមតាលីបង់ កំពុងបង្កើនការវាយប្រហារ ចូលកាន់កាប់ខេត្តជាច្រើនរបស់អាហ្វហ្គានីស្ថាន ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានដកចេញ។ អំពើហិង្សាប្រដាប់អាវុធរបស់ក្រុមបះបោរនេះ កំពុងតែបង្កើនការភ័យខ្លាច ដល់ប្រជាពលរដ្ឋអាហ្វហ្គនីស្ថាន។ ពលរដ្ឋធម្មតារាប់ម៉ឺននាក់ បានរត់ចោលផ្ទះសម្បែងរបស់ពួកគេ ខណៈមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានគេសម្លាប់ ឬបាញ់ឲ្យរងរបួស នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

មន្រ្តីជាន់ខ្ពស់របស់ក្រុមឧទ្ទាមតាលីបង់ម្នាក់ បានបញ្ជាក់ថា ការតម្រង់គោលទៅភាគខាងភាគខាងជើងប្រទេស ជាទិសដៅ មិនមែនតែមួយទេ ដោយសារតែតំបន់នេះ ធ្លាប់ជាកន្លែងតស៊ូប្រឆាំងតាលីបង់យ៉ាងខ្លាំង។ ពួកតាលីបង់ក៏ចង់ឲ្យមានការចូលរួមពីជនជាតិភាគតិចផងដែរ។

លោក Haji Hekmat ជាមេដឹកនាំតាលីបង់ក្នុងតំបន់ បានបញ្ជាក់ដល់បណ្ដាញសារព័ត៌មាននានាថា ស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមតែជាមួយដៃគូបុរសប៉ុណ្ណោះ។ ប៉ុន្តែនៅពេលគេឃើញការពិត ហាក់ដូចជាមិនមានករណីបែបនេះទេ។ នៅកន្លែងផ្សេងទៀត មេបញ្ជាការតាលីបង់ នៅតែប្រកាន់ភាពតឹងរ៉ឹងជាងនេះទៅទៀត។ ទោះជាយ៉ាងណា ស្រ្ដីទាំងអស់ នៅក្នុងតំបន់កាន់កាប់របស់តាលីបង់ ត្រូវបានគេឃើញស្លៀកសម្លៀក បំពាក់បិទបាំងទាំងមុខ និងសក់ដដែល។

លោក Haji Hekmat ជាមេដឹកនាំតាលីបង់ក្នុងតំបន់ បានបញ្ជាក់ថា គ្មានអ្នកម្នាក់ ត្រូវបានគេបង្ខិតបង្ខំនោះឡើយ ប៉ុន្ដែក្រុមតាលីបង់ គ្រាន់តែផ្សព្វផ្សាយ ពីសម្លៀកបំពាក់ដែលស្រ្ដីគួរតែស្លៀក។

ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដកចេញអស់ពីប្រទេសអាហ្វហ្គានីស្ថាន ក្រុមឧទ្ទាមតាលីបង់ បាន និង កំពុងតែបង្កើនការវាយប្រហារចូលកាន់កាប់បណ្ដាខេត្តជាច្រើនរបស់ប្រទេសនេះ។ សកម្មភាពកម្លាំងយោធាយ៉ាងឃោរឃៅ របស់ក្រុមបះបោរ ក៏កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយមានមនុស្សរាប់ពាន់គ្រួសារ បានរត់គេចចេញពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងក្រុមប្រយុទ្ធតាលីបង់ និងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

បើទោះជាប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពយ៉ាងនេះក្ដី រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅតែកំណត់ផែនការយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកកងទ័ពអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន ឲ្យអស់ នៅត្រឹមចុងខែសីហា ឆ្នាំ២០២១ ទោះជាក្រុមឧទ្ទាមតាលីបង់ បានសម្រេចគោលដៅយុទ្ធសាស្រ្ដរបស់ពួកគេ បង្កើនការវាយលុក ចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថានក្ដី។

រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងនៅតែបន្ដគាំទ្រដល់យោធាអាហ្វហ្គានីស្ថាន ទាំងហិរញ្ញវត្ថ និងភស្ដុភារ រួមទាំង ជួយរក្សាទ័ពអាកាសរបស់រដ្ឋាភិបាល ពីខាងក្រៅអាហ្វហ្គានីស្ថាន បន្ទាប់ពីដកចេញអស់។

ជាមួយគ្នានេះដែរ ប្រេសិតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានវិលត្រឡប់ទៅកាន់ទីក្រុងដូហា (Doha) រដ្ឋធានី នៃប្រទេសកាតារ ព្រមានដល់ក្រុមតាលីបង់ មិនឲ្យស្វែងរកជ័យជម្នះ តាមកម្លាំងប្រដាប់អាវុធនោះឡើយ។ តាលីបង់ ត្រូវតែងាកមកតុចរចាខាងនយោបាយ ទើបជាផ្លូវនាំទៅរកសន្ដិភាព និងការអភវិឌ្ឍន៍ នៅអាហ្វហ្គានីស្ថាន៕ រក្សាសិទ្ធិដោយ៖សារាយSN

×