Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់ក្លាដេស ចាប់ផ្តើមវ៉ាក់សាំងកូវីដ១៩ ជូនដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសបង់ក្លាដែស បានចាប់ផ្តើមចាក់វ៉ាក់សាំង ដល់ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងទីតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុត របស់ពិភពលោកចំពេលមានការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសនេះ។
កម្មករជំនួយបានព្រមានជាយូរមកហើយ អំពីគ្រោះមហន្តរាយមនុស្សធម៌ដែលអាចកើតមាន ប្រសិនបើមានការផ្ទុះឡើងគួរឱ្យកត់សម្គាល់ នៅក្នុងជំរំជនភៀសខ្លួននៅទីក្រុង Cox’s Bazar ដែលជាស្រុកជាប់ព្រំដែន ដែលមានជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ដែលបានរត់គេចពីការបង្ក្រាប ដោយយោធាយ៉ាងឃោរឃៅនៅប្រទេសមីយ៉ាន់ម៉ា។

លោក Mahbubur Rahman ប្រធានមន្រ្តីសុខាភិបាលនៅស្រុក Cox’s Bazar បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៤៨.០០០ នាក់ដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅនឹងត្រូវចាក់វ៉ាក់សាំងនៅចន្លោះថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដោយមានជំនួយពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។

Rahman បានប្រាប់រ៉យទ័រតាមទូរស័ព្ទពីមជ្ឈមណ្ឌលវ៉ាក់សាំងមួយនៅក្នុងជំរំថា៖« នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ប្រជាជនរ៉ូហ៊ីងយ៉ាពេញវ័យទាំងអស់ នឹងត្រូវបានចាក់វ៉ាក់សាំងជាដំណាក់កាល» ។ ថ្មីៗនេះមានការកើនឡើងនៃការឆ្លងមេរោគ នៅក្នុងជំរុំដោយមានប្រហែល ២ម៉ឺនករណីនិង ២០០ នាក់បានស្លាប់ក្នុងចំណោមជនភៀសខ្លួន ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីឆ្នាំមុន។
ផ្ទុយទៅវិញមន្រ្តីនៅរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បច្ចុប្បន្នមិនមានគម្រោងចាក់វ៉ាក់សាំងការពារជនជាតិរ៉ូហ៊ីងយ៉ា ដែលរស់នៅទីនោះទេ។
ប្រទេសបង់ក្លាដែសបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងនិងស្លាប់ដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកត់ត្រាមនុស្សជាង ១.៣៦ លាននាក់បានឆ្លងនិង ២២.៨៩៧ នាក់បានស្លាប់។

លោក Hrusikesh Harichandan ប្រធានសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃសហគមន៍ Cox’s Bazar បានមានប្រសាសន៍ថា៖« ប្រជាជននៅក្នុងជំរំទាំងនេះ កំពុងរស់នៅក្នុងស្រមោល នៃការបែងចែកវ៉ាក់សាំងជាសកល»។ លោកបន្តថា៖«យើងត្រូវការកិច្ចប្រឹងប្រែងរួមគ្នា ដោយទីភ្នាក់ងារជាតិនិងអង្គការអន្តរជាតិ ដើម្បីជួយចាក់វ៉ាក់សាំងមនុស្សពេញវ័យទាំងអស់នៅក្នុងជំរំ»៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×