មេដឹកនាំហុងកុងលោកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារទី ១០ ខែសីហានេះថា លោកស្រីគាំទ្រការអនុវត្តច្បាប់ចិនដីគោក នៅដែនដីនៃអតីតអាណានិគមអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបរទេស ដែលបានបង្ហាញសញ្ញាយ៉ាងធ្ងន់ៗថា ទីក្រុងហុងកុងគ្រោងនឹងអនុម័តច្បាប់នេះ។
លោកស្រី Lam និយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ របស់លោកស្រីថា លោកស្រីចង់ឲ្យច្បាប់នេះ ត្រូវបានណែនាំតាមរយៈច្បាប់ហុងកុងជាជាងច្បាប់ទីក្រុងប៉េកាំង ដោយភ្ជាប់វាទៅនឹងរដ្ឋធម្មនុញ្ញហុងកុងឬ Basic Law។ លោកស្រី Lam បាននិយាយថា៖«ហុងកុង» នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញទំនួលខុសត្រូវរដ្ឋធម្មនុញ្ញរបស់ខ្លួន រួមទាំងការការពារស្វ័យភាពសុវត្ថិភាព និងផលប្រយោជន៍ របស់ប្រទេសសម្រាប់ការអភិវឌ្ឍរបស់ខ្លួន»។
លោកស្រីបាននិយាយថា៖« យើងគាំទ្រច្បាប់ទូទាំងរបស់ប្រទេសយើង គឺច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មដែលត្រូវចុះក្នុងឧបសម្ព័ន្ធ ៣» ដែលលោកស្រីសំដៅកាន់ច្បាប់ Basic Law។
ទីក្រុងប៉េកាំងបានអនុម័តច្បាប់មួយកាលពីខែមិថុនា ដោយបុគ្គលឬអង្គភាពពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពរបស់ចិនអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំង ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលចិន។
នៅក្រោមច្បាប់របស់ប្រទេសចិន បុគ្គលទាំងនោះអាចត្រូវបានបដិសេធ មិនឱ្យចូលប្រទេសចិនឬត្រូវបណ្តេញចេញ។ ទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងប្រទេសចិនអាចត្រូវបានរឹបអូសឬបង្កក។
ពួកគេក៏អាចត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ជាមួយអង្គភាពឬប្រជាជន នៅក្នុងប្រទេសចិនផងដែរ។
ច្បាប់ដីគោកកើតមានឡើងនៅពេល ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្កើនសម្ពាធលើប្រទេសចិន លើពាណិជ្ជកម្មបច្ចេកវិទ្យាហុងកុង និងតំបន់ស៊ីនជាំងភាគខាងលិច។ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មលើទីក្រុងហុងកុង និងមន្រ្តីចិនជុំវិញការបង្ក្រាបក្រុងប៉េកាំង លើសេរីភាពទីក្រុងក្រោមច្បាប់សន្តិសុខជាតិ ដែលរដ្ឋាភិបាលកណ្តាល បានអនុម័តលើមជ្ឈមណ្ឌលហិរញ្ញវត្ថុកាលពីមួយឆ្នាំមុន៕ ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

