ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី ១១ ខែសីហា បានចេញរបាយការណ៍ថា ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មាន ក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យ ស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដ ដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។
អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់ អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថា នឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើម នៃជំងឺវីរុសដំណាក់កាលទី២ជាមួយអង្គការWHO។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិក គឺជាទង្វើ“ចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ ចាកចេញពីWHOដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាពWHO តាមរយៈការបញ្ឈប់ផ្តល់ជំនួយ នេះគឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHO លើសកម្មភាពប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។ “ត្រូវគ្នាក៏សហការ មិនត្រូវគ្នាក៏បោះបង់”អង្គការWHO និងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទនៅក្នុងកិច្ចប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើមនៃជំងឺវីរុស បង្ខូចនិងលាបពណ៌ចិន ក៏នៅតែជាសហរដ្ឋអាមេរិក។
អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើម នៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះ គឺការស្វែងរកប្រភពដើម នៃជំងឺវីរុសខុសពីតម្រូវការ នៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការWHO។ អ្វីដែលចិនមិនចូលរួមនោះ គឺការស្វែងរកប្រភពដើមនៃជំងឺវីរុស ដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍ នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។ ប្រទេសចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការ លើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។
ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបាន អនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើម នៃជំងឺវីរុសជាមួយអង្គការWHO បានអញ្ជើញអ្នកជំនាញអង្គការWHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើម នៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិ មកបំពេញទស្សនកិច្ច ក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។ ជិត៧០ប្រទេសបានផ្ញើសារ ទៅកាន់ថ្នាក់ដឹកនាំអង្គការWHO បានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នា រវាងចិននិងអង្គការWHO ស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។
សំណួរឥឡូវនេះគឺ តើភាគីអាមេរិកពេលណា អាចឆ្លើយតបជាវិជ្ជមាន ចំពោះសំណួររបស់សហគមន៍អន្តរជាតិ ទាក់ទងអំពីFort Detrick? តើពេលណាអាចពន្យល់ ពីការសង្ស័យរបស់សហគមន៍អន្តរជាតិ ស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្ត ជាង២០០កន្លែង នៅជុំវិញពិភពលោក? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការ ស្វែងរកប្រភពដើម តាមបែបវិទ្យាសាស្ត្រ ជាមួយអង្គការWHO ដូចប្រទេសចិន?៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

