Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលថៃ គ្រោងតាក់តែងច្បាប់ លើកលែងទោស ដល់មេដឹកនាំដែលសម្រេចផែនការ ចាក់វ៉ាក់សាំងក្នុងប្រទេស

រដ្ឋាភិបាលថៃកំពុងរៀបចំផែនការអនុម័តច្បាប់ ដែលនឹងប្រកាសការមិនដាក់ទោសទណ្ឌ ដល់អ្នកសម្រេចចិត្តសំខាន់ៗ ចំពោះទង្វើខុសឆ្គងណាមួយ នៅក្នុងការបរាជ័យចំពោះការមិនបញ្ជាទិញវ៉ាក់សាំង សម្រាប់ប្រទេសជាតិខ្លួន។ នេះបើយោងតាមគណបក្សចលនាឆ្ពោះទៅមុខ។

កម្មវិធីចាក់វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ត្រូវបានរិះគន់ដោយសាធារណជន និងអ្នកនយោបាយដូចគ្នាចំពោះការរួមចំណែក ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងនិងរលកទីបី នៃការរីករាលដាលនៃជំងឺរាតត្បាតដែលមិនអាចគ្រប់គ្រងបាន។

រដ្ឋាភិបាលបានបរាជ័យក្នុងការធ្វើសកម្មភាព ដើម្បីទទួលបាននូវសុវតិ្ថភាពវ៉ាក់សាំង និងច្រានចោលវ៉ាក់សាំងប្រភេទ Pfizer និងវ៉ាក់សាំងដែលមានប្រសិទ្ធភាពផ្សេងទៀត រហូតដល់ខែវិច្ឆិកា ជំនួសវិញដោយពឹងផ្អែកលើវ៉ាក់សាំង Sinovacs ដែលគ្មានប្រសិទ្ធភាព និងការចាក់វ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក។

នៅក្នុងឯកសារលេចធ្លាយមួយដែលធានា ដោយគណបក្សចលនាឆ្ពោះទៅមុខ រដ្ឋាភិបាលហាក់ដូចជា ទទួលស្គាល់នូវភាពបរាជ័យនេះ ហើយរដ្ឋាភិបាលក៏មានគោលបំណងអនុម័តច្បាប់ ដែលនឹងរួចផុតពីការកាត់ទោសព្រហ្មទណ្ឌ និងការប្តឹងរដ្ឋប្បវេណីចំពោះអ្នកដែលសម្រេចចិត្ត ចំពោះការចាក់វ៉ាក់សាំងក្នុងប្រទេសនេះ។

ប្រសិនបើឯកសារលេចធ្លាយត្រូវបានគេជឿដែរនោះ គឺមានន័យថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul នឹងត្រូវបានលើកលែងពីការកាត់ទោសនាពេលអនាគត។
លោក Wiroj Lakkhanaadisornសមាជិកសភានៃគណបក្សចលនាឆ្ពោះទៅមុខ បានថ្លែងប្រាប់ថា៖ «ប្រជាជនឬក្រុមមនុស្សដែលទទួលខុសត្រូវ ក្នុងការសម្រេចគោលនយោបាយវ៉ាក់សាំង របស់យើងគួរតែមានឆន្ទៈការពារទង្វើរបស់ពួកគេនៅក្នុងប្រព័ន្ធយុត្តិធម៌។ ត្រូវឬខុសនឹងត្រូវសម្រេចដោយតុលាការ។ ពួកគេមិនគួរអនុម័តច្បាប់ដែលផ្តល់ការលើកលែងទោសដល់ពួកគេជាមុនទេ នេះគឺដូចជារដ្ឋប្រហារមួយហើយ។»

ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាបានឡើងកាន់អំណាច ក្នុងផ្លូវតែមួយស្រដៀងគ្នា ដោយប៉ុនប៉ងអនុម័តច្បាប់លើកលែងទោស ដោយរដ្ឋាភិបាលជាប់ឆ្នោតដោយប្រជាធិបតេយ្យ របស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា។ ច្បាប់នេះបានជំរុញឱ្យមានការតវ៉ាតាមដងផ្លូវដ៏ធំ ដែលធ្វើឱ្យស្ថានការណ៍នយោបាយ កាន់តែយ៉ាប់យ៉ឺននិងផ្តល់ឱកាសឱ្យកងទ័ពដណ្តើមអំណាច។ នៅទីបំផុតរដ្ឋាភិបាលប្រាយុទ្ធ បានធ្វើរដ្ឋប្រហារនិងបានរកឃើញថា លោកស្រីយីងឡាក់និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី មានពិរុទ្ធពីបទប្រព្រឹត្តខុសនិងការធ្វេសប្រហែស៕
ប្រភព៖ Thaienquirer
រក្សាសិទ្ធិដោយ៖CEN

×