Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ទង់មតិ៖ អ៊ីស្រាអែល រកឃើញថាវ៉ាក់សាំងដូសទី៣ មានផលប៉ះពាល់ស្រដៀងគ្នាទៅនឹងដូសទី២

មនុស្សជាច្រើនដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ឬដូសជំរុញ របស់ Pfizer មានអារម្មណ៍ស្រដៀងគ្នា ឬមានផលប៉ះពាល់បន្តិចបន្តួច ជាងពេលដែលពួកគេចាក់ដូសទី២។ នេះបើយោងទៅតាមការស្ទង់ស្ថិតិដំបូងមួយក្នុងប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែលបានចាប់ផ្តើមផ្តល់វ៉ាក់សាំងដូសជំរុញប្រហែល ១០ ថ្ងៃមុន ទៅដល់ប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែង បន្ថយការរីករាលដាលខ្ពស់នៃវីរុសកូវីដ១៩បំប្លែងថ្មី Delta។
ប្រសិទ្ធភាពនោះបានប្រែក្លាយអ៊ីស្រាអែលទៅជាកន្លែងធ្វើការសាកល្បងដូសទី៣ មុននឹងមានការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក។
អ្នកផ្តល់សេវាថែទាំសុខភាព ដ៏ធំបំផុតរបស់អ៊ីស្រាអែលឈ្មោះ Clalit បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាក់វ៉ាក់សាំង Pfizer/BioNTech កម្រិតទីបីដល់មនុស្សជាង ២៤ម៉ឺននាក់។ អ្នកចូលរួមចំនួន ៨៨ ភាគរយនៅក្នុងការស្ទង់មតិបាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងលើកទី ៣ ពួកគេមានអារម្មណ៍ថា“ ស្រដៀងគ្នាឬប្រសើរជាង” ចំពោះអារម្មណ៍របស់ពួកគេបន្ទាប់ពីការចាក់លើកទី ២ ។

ចំនួន៣១ភាគរយបានរាយការ៍ពីផលប៉ះពាល់បន្តិចបន្តួច និងភាគច្រើនមានភាពឈឺចាប់ច្រើននៅកន្លែងចាក់ថ្នាំ។ ក្នុងនោះប្រមាណ ៤ភាគរយបាននិយាយថា ពួកគេបានរួចផុតពីបញ្ហាពិបាកដកដង្ហើម និង១ភាគរយបាននិយាយថា ពួកគេស្វែងរកការព្យាបាលដោយសារផលប៉ះពាល់មួយឬច្រើន។

លោក Ran Balicer ប្រធានផ្នែកច្នៃប្រឌិតថ្មីរបស់ Clalit បាននិយាយថា៖« ទោះបីជាយើងមិនទាន់ មានការស្រាវជ្រាវរយៈពេលវែងស្តីពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងលើកទី ៣ សម្រាប់ការគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួន ចំពោះមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំក៏ដោយ ប៉ុន្តែការរកឃើញទាំងនេះនឹងបន្តចង្អុលប្រាប់ ពីអត្ថប្រយោជន៍នៃការចាក់ថ្នាំបង្ការកូវីដ១៩ រួមជាមួយអាកប្បកិរិយាប្រុងប្រយ័ត្នបំផុត ក្នុងចំណោមមនុស្សពេញវ័យ និងជៀសវាងការជួបជុំគ្នានៅកន្លែងដែលបិទជិត៕
ប្រភព៖ Malaysia Mail
រក្សាសិទ្ធិដោយ៖CEN

×