បើតាមតំណាងរាស្រ្តខេត្តបាននិយាយថាកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានរឹបអូសយកអគាររដ្ឋាភិបាលសំខាន់ៗ នៅភាគខាងជើងនៃទីក្រុងគុនដាស ដោយបានគម្រាមឲ្យ
រដ្ឋាភិបាលចាកចេញ និងគ្រប់គ្រងអាកាសយានដ្ឋាន និងមូលដ្ឋានរបស់ពួកគេ។
លោក Mohammad Noor Rahmani សមាជិកក្រុមប្រឹក្សានៃខេត្ត Sar-e Pul បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមតាលីបង់បានយកអគាររដ្ឋាភិបាល នៅភាគខាងជើងខេត្ត Sar-e Pul ដោយបាន
បណ្តេញមន្រ្តីចេញពីទីក្រុងធំ ទៅកាន់មូលដ្ឋានយោធាក្បែរនោះ។
ការវាយលុករបស់តាលីបង់ បានប្រមូលផ្តុំគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលក្រុមបះបោរបានបញ្ចេញកម្លាំងរបស់ខ្លួន នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ចប់បេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសនេះនៅចុងខែសីហា។
កាលពីថ្ងៃសុក្រក្រុមបះបោរបានដណ្តើម យកបានខេត្តដំបូងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំ នៅពេលដែលពួកគេបានកាន់កាប់ទីក្រុងហ្សារ៉ានី នៅតាមព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ ក្នុងខេត្តនីមរ៉ូសភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បាននិយាយថា៖« ការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងបន្ត កើតមានឡើងនៅទីក្រុង គុនដាស ខណៈដែលកងកម្លាំងសន្តិសុខបានប្រយុទ្ធ ដើម្បីការពារទីក្រុងនេះដោយចាត់ទុកថាជារង្វាន់ យុទ្ធសាស្ត្រស្របពេលដែលវាស្ថិតនៅត្រង់ច្រក ចូលទៅកាន់ខេត្តភាគខាងជើង និងអាស៊ីកណ្តាលដែលសំបូរដោយសារធាតុរ៉ែ» ។
ប៉ុន្តែតំណាងរាស្ត្រប្រចាំខេត្ត គុនដាស បានប្រាប់រ៉យទ័រថា ក្រុមបះបោរបានដណ្តើម យកអគារសំខាន់ៗនៅក្នុងទីក្រុងដែលមានមនុស្សចំនួន ២៧ម៉ឺននាក់ ដោយបង្កការភ័យខ្លាចថា វាអាចជាការបាត់បង់ចុងក្រោយ ទៅឲ្យពួកតាលីបង់។ មន្រ្តីសុខាភិបាលនៅ គុនដូស បាននិយាយថា សាកសពចំនួន ១៤ នាក់រួមទាំងសាកសពស្ត្រីនិងកុមារ និងអ្នករបួសជាង ៣០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

