Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្តល់ជម្រកសុវត្ថិភាព ដល់ប្រជាជនហុងកុង

ក្រសួងការបរទេសចិន នៅថ្ងៃសុក្រទី ៦ ខែសីហាម្សិលមិញនេះ បានវាយប្រហារពាក្យសម្តី និងថ្កោលទោសទៅលើសកម្មភាព របស់អាមេរិកចំពោះការអនុញ្ញាត ឲ្យមានការជ្រកកោនបណ្តោះអាសន្ន ចំពោះប្រជាជនហុងកុង ហើយខ្លួនបានចោទថា នេះជាការប៉ុនប៉ងឥតប្រយោជន៍មួយ ដែលអាមេរិកធ្វើឡើងឱ្យមានការរើសអើង ចំពោះទីក្រុងពាក់កណ្តាលស្វយ័តភាគខាងត្បូង និងរដ្ឋាភិបាលកណ្តាលចិន។

សេចក្តីថ្លែងការណ៍ពីការិយាល័យ របស់ក្រសួងនៅទីក្រុងហុងកុង បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានផ្តល់ការជម្រកកោន ទៅកាន់ប្រជាជនហុងកុង ដែលនេះជាការឆ្លើយតប ទៅនឹងការកើនឡើង នូវភាពរឹតបន្តឹងរបស់ទីក្រុងប៉េកាំង ចំពោះការគ្រប់គ្រង និងបំបាត់ក្រុមប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោក បៃ ដិន បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដែលអនុញ្ញាតឱ្យប្រជាជនមកពីហុងកុង នាពេលបច្ចុប្បន្នដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក នឹងអាចធ្វើការនៅក្នុងប្រទេសខ្លួនរយៈពេល ១៨ ខែ ជាការឆ្លើយតបដោយផ្ទាល់ ចំពោះច្បាប់សន្តិសុខជាតិថ្មីដ៏ធំ របស់ហុងកុង និងវិធានការផ្សេងទៀតដែលរំលោភសិទ្ធ និងវិធានការដែលបានសន្យានៅពេលអតីតអាណានិគមអង់គ្លេស ត្រូវបានប្រគល់ទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧។ បញ្ហានេះក៏កើតឡើងផងដែរ នៅពេលដែលចិន និងសហរដ្ឋអាមេរិក មានភាពផ្ទុយគ្នាលើគោលនយោបាយការបរទេស និងពាណិជ្ជកម្មជាច្រើន។

ក្រសួងបាននិយាយថា សហរដ្ឋអាមេរិកកំពុង៖« និយាយកុហកនិយាយបង្កាច់បង្ខូចច្បាប់ សន្តិសុខជាតិរបស់ហុងកុង»។
ក្រសួងការបរទេសចិន បាននិយាយថា ចំណាត់ការរបស់លោក បៃ ដិន បាននិយាយបង្កាច់បង្ខូច និងលាបពណ៌ច្បាប់សន្តិសុខជាតិហុងកុង ហើយបានធ្វើអន្តរាគមន៍បកអាក្រាត ក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយអាមេរិកបានជាន់ឈ្លីច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដោយឥតលាក់លៀម។
នេះបើយោងតាមនាយកដ្ឋានសន្តិសុខមាតុភូមិ បានបង្ហាញថា មានមនុស្សរាប់ពាន់នាក់ មកពីទីក្រុងហុងកុងដែលរស់នៅសហរដ្ឋអាមេរិក អាចមានសិទ្ធិស្នាក់នៅនិងចៀសវាង ការនិរទេសខ្លួននៅក្រោមអ្វី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ការចាកចេញដោយបង្ខំ។ ប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិ ទៅលើហុងកុង ដើម្បីឆ្លើយតបទៅនឹងការតវ៉ា តាមដងផ្លូវដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ ២០១៩៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×