យោងតាមក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា អ្នកការទូតកំពូលៗ របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានធ្វើការសន្ទនាតាមទូរសព្ទជុំវិញបញ្ហាឧបទ្វីបកូរ៉េ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong បានសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលមានផលប្រយោជន៍រួមទាំងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក សម្ព័ន្ធភាពនិងបញ្ហាឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចពិភាក្សានេះលោក Eui-yong និងលោក Blinken បានយល់ព្រមចំពោះការប្តេជ្ញាចិត្ត
ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល រវាងប្រទេសទាំងពីរ ដើម្បីធ្វើឱ្យមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាន នូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងការដោះស្រាយសន្តិភាព អចិន្រ្តៃយ៍នៅលើឧបទ្វីប។
ភាគីទាំងពីរមានការពិភាក្សាស៊ីជម្រៅអំពីវិធីសហការ ជាមួយកូរ៉េខាងជើងនៅក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការមនុស្សធម៌ ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ដោយមានការឯកភាពគ្នា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយកូរ៉េខាងជើង។
អ្នកការទូតបានយល់ព្រមបន្តការទំនាក់ទំនង ជាយុទ្ធសាស្ត្រដើម្បីជំរុញសម្ព័ន្ធភាពបន្ថែមទៀត និងធ្វើឱ្យមានការរីកចម្រើនលើបញ្ហាឧបទ្វីបកូរ៉េ៕
ប្រភព៖ Xinhua News
រក្សាសិទ្ធិដោយ៖CEN

