Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រាអត់ការងារធ្វើក្នុងប្រទេសថៃ កំពុងកើនឡើងខ្ពស់រយៈពេល៥ឆ្នាំ ក្នុងឆមាសទី១ឆ្នាំ២០២១នេះ

អត្រាអត់ការងារធ្វើក្នុងប្រទេសថៃត្រឹមឆមាសទី១ឆ្នាំ២០២១បានកើនឡើងខ្ពស់១៩៦ភាគរយអស់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមការស្ទង់ទីផ្សារការងារចុងក្រោយរបស់JobsDB។ យ៉ាងណាមិញ តម្រូវការការងារតាមវេទិកាអនឡាញ និងបណ្តាញផ្សេងៗបានកើនឡើង៦.៧ភាគរយបើធៀបនិងឆមាសទី២ឆ្នាំ២០២០។

តម្រូវការការងារដែលត្រូវការច្រើនជាងគេរួមមាន ផ្នែកលក់ ការអភិវឌ្ឍន៍ផ្នែកអាជីវកម្ម និងសេវាកម្មអតិថិជន ដែលមានចំនួន១៥.៣ភាគរយនៃទីផ្សារ ទី២ព័ត៌មានវិទ្យា ១៤.៨ភាគរយ និងទី៣ វិស្វកម្ម១០ភាគរយ។
វិស័យដែលកំពុងមានតម្រូវការបុគ្គលិកមានដូចជា ទី១ អេឡិចត្រូនិច ទី២ ការធានារ៉ាប់រ៉ង ទី៣វាយភ័ណ្ឌ ខណះវិស័យដែលមានតម្រូវការទីផ្សារទាបមានដូចជា ដំណើរកម្សាន្ត និងទេសចរណ៍មានចំនួន៥១ភាគរយ ទី២ សេវាកម្មជំនាញចំនួន២២ភាគរយ និងទី៣ ឧស្សាហកម្មផលិតផលចំនួន២១ភាគរយ។

មជ្ឈមណ្ឌល JobsDB បាននិយាយថា ខ្លួននឹងរៀបចំពិព័រណ៍អាជីពតាមអនឡាញមួយទៀត នៅខែកញ្ញា ដើម្បីគាំទ្រទីផ្សារការងាររបស់ប្រទេសថៃ៕
ប្រភព៖ The Nation Thailand
រក្សាសិទ្ធិដោយ៖CEN

×