អាជ្ញាធរនៅក្នុងទីក្រុងវូហាន ប្រទេសចិន បាននិយាយកាលពីអង្គារកន្លងទៅថា ពួកគេនឹងធ្វើតេស្តប្រជាជាទូទាំងទីក្រុង ដើម្បីស្វែងរកមេរោគកូវីដ-១៩ ស្របពេលដែលវីរុសបានត្រឡប់ ចូលទីតំបន់នោះឡើងវិញ និងជាទីតាំងដែលបានលេចចេញ ជាលើកដំបូងជាមួយ មេរោគបំប្លែងថ្មីប្រភេទ«Delta» ដែលមានការចម្លងរោគយ៉ាងខ្លាំង និងកំពុងធ្វើឱ្យចំនួនករណី និងបិទខ្ទប់ទូទាំងពិភពលោកមានចំនួនច្រើន។
ប្រទេសចិនបានគ្រប់គ្រងករណីឆ្លងក្នុងស្រុក ឲ្យស្ថិតនៅចំនួនសូន្យ ក្រោយពេលវីរុសកូរ៉ូណា លើកដំបូងបានលេចចេញ ក្នុងទីក្រុងវូហាន។ ការធ្លាក់ចុះបានបានធ្វើ ឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងការរស់នៅត្រឡប់មកធម្មតាវិញ។
ប៉ុន្តែការផ្ទុះឡើងថ្មីមួយ បានធ្វើឱ្យមានកំណត់ត្រានៃគ្រោះថ្នាក់ថ្មីមួយទៀត ពីព្រោះការរីករាលដាលយ៉ាងឆាប់រហ័ស នៃមេរោគបំប្លែងថ្មីប្រភេទDelta បានឆ្លងនៅក្នុងទីក្រុងជាច្រើន បន្ទាប់ពីការឆ្លងមេរោគ ក្នុងចំណោមអ្នកបោសសំអាតអាកាសយានដ្ឋាន ក្នុងទីក្រុងណានជីងបានបង្កឱ្យមានករណីឆ្លងជាច្រើន ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេស៕
ប្រភព៖ Greek City Time
រក្សាសិទ្ធិដោយ៖CEN

