Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងក្នុងស្រុករបស់ចិន នៅតែមានប្រសិទ្ធភាព ប្រឆាំងមេរោគបំប្លែងថ្មី «Delta»

ដូសវ៉ាក់សាំងរបស់ចិន នាពេលបច្ចុប្បន្នបាននឹងកំពុងចែកចាយនៅទូទាំងប្រទេសចិន ដោយបន្តបង្ហាញនូវប្រសិទ្ធភាព និងការពារល្អប្រឆាំងទៅនឹងមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះថា ឌែលតា (Delta) ។នេះបើយោងទៅតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Dailyកាលពីថ្ងៃចន្ទ។

លោក Feng Zijian អ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបានថ្លែងថា៖«របកគំហើញដែលមានបានបង្ហាញថា មេរោគបំប្លែងថ្មី ឌែលតាអាចការបន្ថយដោយការវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែការចាក់វ៉ាក់សាំងបច្ចុប្បន្នអាចនៅតែក្សាការការពារល្អ និងប្រសិទ្ធភាពប្រឆាំងជាមួយមេរោគ»។

លោកFangថ្លែងថា៖ មេរោគបម្លែងថ្មីឌែលតា គឺត្រូវបានគេប៉ាន់ប្រមាណថានឹងអាច មានកម្រិតឆ្លងពីរដងនៃមេរោគសណ្តានចាស់ ហើយវាក៏អាចសាយភាយខ្លួនបានលឿនជាង និងបង្កការហានិភ័យខ្ពស់ជាងក្នុងចំណោមអ្នកជំងឺផងដែរ។

លោកShao Yiming អ្នកស្រាវជ្រាវមួយរូបទៀតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងបង្ការជំងឺឆ្លងរបស់ប្រទេសចិនបានថ្លែងថា៖ បើទោះបីជាមិនទាន់មានវ៉ាក់សាំង ណាមួយផ្តល់ប្រសិទ្ធភាព១០០ភាគរយ ពេញលេញចំពោះការប្រឆាំងនៃការឆ្លងខ្លាំងក៏ដោយ ប៉ុន្តែមេរោគបំប្លែងថ្មីផ្សេងៗគ្នា អាចនៅគ្រប់គ្រងដោយវ៉ាក់សាំងដែលមានវត្តមានស្រាប់។

លោក Shao បានបញ្ជាក់បន្ថែមទៀតថា អាស្រ័យទៅលើភស្តុតាងដែលបានសិក្សាកន្លងមកបានបង្ហាញថា វ៉ាក់សាំងក្នុងស្រុករបស់ប្រទេសចិន អាចមានប្រសិទ្ធភាពកាត់បន្ថយអត្រា សម្រាកក្នុងមន្ទីរពេទ្យ ករណីធ្ងន់ធរ និងករណីស្លាប់៕ ប្រភព៖ China Daily
រក្សាសិទ្ធិដោយ៖CEN

×