មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក ម៉ិន អ៊ុងឡាំង កាលពីថ្ងៃអាទិត្យបានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្ស និងបាននិយាយថារដ្ឋាភិបាលលោក គឺត្រៀមខ្លួនរួចរាល់សម្រាប់ ធ្វើការជាមួយប្រេសិតពិសេសនានា ក្នុងនាមជាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
លោកក៏បាននិយាយថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន នឹងអាចដកចេញនូវអំឡុងខែសីហាឆ្នាំ២០២៣។ ដោយការពង្រីកពេលវេលារបស់យោធា គឺនៅពេលដែលខ្លួនបានទម្លាក់លោកស្រីអ៊ុង សានស៊ូជីកាលពីថ្ងៃទី១ កុម្ភៈ។ លោកថ្លែងថា៖«យើងនឹងសម្រេចបទប្បញ្ញត្តិ ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់ខែសីហាឆ្នាំ២០២៣»។ លោកបន្តថា៖ «ខ្ញុំសន្យាថានឹងមានការបោះឆ្នោត បែបពហុបក្សដោយគ្មានការបរាជ័យ»។
លោក ម៉ិនអ៊ុង ឡាំងបញ្ជាក់បន្ថែមថា៖ មីយ៉ាន់ម៉ាគឺត្រៀមរួចរាល់ក្នុងការធ្វើការ ជាកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងស្ថិតក្នុងក្រមខណ្ឌ័អាស៊ាន រួមទាំងកិច្ចពិភាក្សាជាមួយ ប្រេសិតពិសេសរបស់អាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងជួបប្រជុំនៅថ្ងៃចន្ទ នៅពេលដែលអ្នកការទូតនិយាយថា ពួកគេមានបំណងបញ្ជាក់ ចំពោះប្រេសិតពិសេស ដែលមានភារកិច្ចបញ្ចប់អំពើហិង្សា និងលើកកម្ពស់ការសន្ទនា រវាងរបបយោធានិងក្រុមប្រឆាំង។
អង្គការសហប្រជាជាតិ ចិន និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត បានបញ្ជាក់ពី Southeast Asian bloc ដែលមានសមាជិក១០ប្រទេស រួមមានមីយ៉ាន់ម៉ាដែលជាទីតាំងល្អបំផុត សម្រាប់ដឹកនាំកិច្ចប្រឹងប្រែងការទូត ដើម្បីស្តារស្ថេរភាពនៅមីយ៉ាន់ម៉ា។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានប្រឈមមុខនឹងការបង្ក្រាប យ៉ាងធ្ងន់ធ្ងរទៅលើការតវ៉ា ការដួលរលំនៃសេដ្ឋកិច្ច និងមិនទទួល យកជនភៀសខ្លួនចាប់តាំងពីរដ្ឋប្រហារ។ ការកើនឡើងនៃការឆ្លងមេរោគកូរ៉ូណា បានគ្របដណ្ដប់ទៅលើប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ា ដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ កាលពីខែមុន៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

