មន្ទីរពេទ្យថៃបង្ហាញពីចំនួន នៃការកើនឡើងច្រើនលើសលប់ ចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយចាប់ផ្តើមរក្សាសាកសពនៅក្នុងទូរក្លាសេ។ ការដាក់បែបនេះ គឹជាវិធានការណ៍មួយដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០០៤ នៅពេលដែលមានការបំផ្លិចបំផ្លាញដោយសាររលកស៊ូណាមិ ខណៈប្រទេសថៃកំពុងប្រឈមមុខ នឹងការផ្ទុះឡើងខ្លាំងបំផុតនៃមេរោគកូវីដ១៩។
ប្រទេសថៃគិតត្រឹមថ្ងៃសៅរ៍កន្លងទៅ បានធ្វើបានរាយការណ៍ពីករណីឆ្លងចំនួន ១៨,៩១២ករណី និងកត់ត្រាពីចំនួនអ្នកស្លាប់១៧៨ករណី ដែលនាំឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសបានកើនឡើងរហូតដល់៥៩,៧២៨១ និងបាត់បង់ជីវិតចំនួន៤,៨៥៧។
មន្ទីរពេទ្យនៃសាកលវិទ្យាល័យ ថាមម៉ាសាតដែលនៅជិតទីក្រុងបាងកក់ ក្នុងនោះកន្លែងដាក់ទូរក្លាសេ ១០ កន្លែងដែលជាធម្មតាអាចធ្វើការរក្សាសាកសពបាន ៧នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែរលកចុងក្រោយនៃជំងឺរាតត្បាតសកល ឥឡូវនេះទូរក្លាសេទាំងនោះត្រូវ ដាក់សាកសពច្រើនជាង ១០នាក់ ជារៀងរាល់ថ្ងៃ។
លោកផារ៉ូហាត ថរឧដុម ប្រធានមន្ទីរពេទ្យខាងលើបានថ្លែងថា៖ «ឥឡូវនេះវាមិនមានចន្លោះទំនេរទេ ដូច្នេះយើងបានទិញទូរក្លាសេសម្រាប់រក្សាសាកសពចំនួន២បន្ថែមទៀតសម្រាប់រក្សាទុកសាកសព»។ លោកបន្ថែមថា ៖«ទូរក្លាសេ សម្រាប់រក្សាសាកសពអាចមានតម្លៃប្រមាណ ៧ ៦០១ ដុល្លារក្នុងមួយគ្រឿង»។
លោកថ្លែងថា៖ «ស្ទើរតែ២០ភាគរយនៃសាកសពគឹគ្មានអត្តសញ្ញាណដែលស្លាប់មុនពេលដែលតេស្តវិជ្ជមានូវីដ១៩ ដែលគ្រប់ដណ្តប់ទៅលើកន្លែងដាក់សាកសព និងបុគ្គលិកពេទ្យ»។ លោកបន្ថែមថា៖ មានសាកសពជាច្រើនដែលបានរក្សាទុកក្នុងទូរតែមួយចាប់តាំងពីថ្ងៃសៅរ៍ ដោយរងចាំការមកយកពីគ្រួសារសាច់ញាតិរបស់ពួកគេ។ បន្ថែមពីនេះលោកថា៖ អ្វីដែលយើងមានអារម្មណ៍ថាខ្លោចចិត្តខ្លាំងនោះ គឺយើងមិនអាចជួយប្រជាជន ដែលស្លាប់ដោយសារភាពកង្វះខាតនៃឧបករណ៍ព្យាបាល។
សូមជម្រាបថាមន្ទីរពេទ្យនៅបាង់កក និងតាមបណ្តាខេត្តផ្សេងៗក៏កំពុង តែអស់សមត្ថភាពព្យាបាលដែរ ដោយសារតែចំនួនឆ្លងកើនឡើងច្រើនពេក៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

