Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC និយាយថា៖ ប្រជាជនអាមេរិក គួរតែពាក់ម៉ាស ឱ្យបាន៧០ភាគរយ នៅទូទាំងប្រទេស

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបាន(CDC) និយាយថា ប្រមាណ ៦៩,៣ ភាគរយនៃតំបន់អាមេ
រិកមានអត្រាឆ្លងកូវីដ១៩ខ្ពស់ គ្រប់គ្រាន់ ដែលទាមទារឲ្យមានការពាក់ម៉ាស់នៅផ្ទះ និងនៅតាមទីសាធារណៈហើយគួរតែ ចាប់ផ្តើមគោលនយោបាយនេះឡើងវិញជាបន្ទាន់។
CDCនិយាយថា អត្រាឆ្លងនឹងអាចកើនឡើងពី៦៦.៦ភាគរយគិតត្រឹមថ្ងៃពុធ។
ក្នុងនោះចំនួនសរុប៥២.២ភាគរយនៅសហរដ្ឋអាមេរិក មានអត្រាឆ្លងរីករាលដាល ក្នុងសហគមន៍ខ្ពស់និង១៧.១ភាគរយមានអត្រា គួរឲ្យកត់សម្គាល់។

អភិបាលក្រុងវ៉ាស៊ីនតោនលោកស្រី Muriel Bowser បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ម៉ោង៥ព្រឹកគឺជាពេលដែលមាន ប្រសិទ្ធភាពសម្រាប់ឱ្យប្រជាជនអាមេរិក ត្រូវពាក់ម៉ាសគ្រប់ទីកន្លែងសាធារណៈ។
កាលពីខែឧសភា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបាននិយាយថា ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងហើយគ្រប់គ្រាន់ គឺមិនត្រូវតម្រូវឱ្យពាក់ម៉ាស់ ប៉ុន្តែបញ្ហានេះបានកែប្រែទិសដៅទៅវិញ នៅពេលដែលអត្រានៃការឆ្លងមេរោគ បម្លែងថ្មីDeltaគឺមានល្បឿនលឿន៕
ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×