Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ ព្រមានពីស្ថានភាពកូវីដ១៩ ធ្ងន់ធ្ងរ នៅមីយ៉ាន់ម៉ា

ប្រទេសអង់គ្លេស បានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ា៥៤លាននាក់ នឹងក្លាយជាអ្នកឆ្លងជំងឺកូវីដ១៩ក្នុងត្រឹមរយៈពេល២សប្តាហ៍ទៀតខាងមុន។

ចក្រអង់គ្លេស បានកោះហៅកិច្ចប្រជុំមួយដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួន បានអំពាវនាវថាភាពធ្ងន់ធ្ងរចំពោះស្ថានភាពឆ្លងក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានរីករាលជំងឺចាប់តាំងពីពេល ដែលយោធាដណ្តើមការគ្រប់គ្រងកាលពីខែកុម្ភៈមក។

អង់គ្លេសបានជំរុញក្រុមប្រឹក្សាដើម្បីធានា នូវសេចក្តីសម្រេច២៥៦៥ ដែលទាមទារឱ្យមានបទឈប់បាញ់ក្នុងតំបន់មានជម្លោះ ដោយធ្វើយ៉ាងណាឱ្យមានផ្តល់វ៉ាក់សាំងការពារមេរោគដែលមានសុវត្ថិភាពក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកអគ្គរដ្ឋទូតអង់គ្លេសលោកស្រី Barbara Woodwardទទូចថា ៖«នេះគឹជារឿងសំខាន់ដែលយើងគួរពិចារណាពីរបៀបអនុវត្តវា»។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានតែ ៤០ ភាគរយនៃកន្លែងថែទាំសុខភាពរបស់មីយ៉ាន់ម៉ានៅតែអាចដំណើរការបាន។
ចំនួនប្រមាណ១. ៧៥លាននាក់បានចាក់វ៉ាក់សាំងបើយោង ទៅតាមរដ្ឋាភិបាលយោធា។ រដ្ឋាភិបាលនិយាយថា កាលពីសប្តាហ៍មុនវ៉ាក់សាំងប្រភេទស៊ីណូហ្វាមរបស់ចិន បានដឹកមកដល់ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែវ៉ាក់សាំងទាំងអស់នោះបានផ្តល់សិទ្ធអាទិភាពទៅកាន់ប្រជាជនដែលរស់នៅតាមបន្ទាត់ព្រំដែនរវាងមីយ៉ាន់ម៉ា និងចិន។
ក្នុងនោះរដ្ឋាភិបាលយោធានបានបញ្ជាក់នៅដើមខែកក្តដានេះថា ខ្លួនបានកម្មង់វ៉ាក់សាំងមកពីប្រទេសចិនចំនួន៤លានដូស ហើយទីក្រុងប៉េកាំងនឹងផ្តល់ជាជំនួយបន្ថែមចំនួន២លានដូសទៀត។ ក្នុងនោះវ៉ាក់សាំងចំនួន១.៥លានដូស ដែលដឹកជញ្ជូនពីប្រទេសឥណ្ឌា ក៏បានមកដល់ប្រទេសមីយ៉ាន់ម៉ា ហើយផងដែរកាលពីដើមឆ្នាំនេះ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×