បរទេស ៖ រហូតមកដល់ពេលនេះ នៅលើពិភពលោក មានប្រទេស និងដែនដី ចំនួន២២២ កំពុងរងគ្រោះ ដោយសារកូវីដ-១៩ ហើយគ្រាន់តែក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កូវីដ-១៩ បានឆក់យកជីវិតមនុស្សលោក ជាង ១០ ០០០នាក់ និងមានករណីឆ្លងថ្មី ជាង៦០០ ០០០នាក់។
គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដា ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៦៥១ ៨១៦នាក់ និងករណីស្លាប់ថ្មី ១០ ២៣៤នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ១៩៧ ៣០១ ២៤៨នាក់ ហើយក្នុងមានអ្នកស្លាប់ ៤ ២១៣ ០៤៥នាក់ និងមានអ្នកជាសះស្បើយ ១៧៨ ៤៨៨ ២០១នាក់ ហើយអ្នកជំងឺជាង១៤លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី និងប្រេស៊ីល នៅតែបន្ដមានអ្នកបាត់បង់ជីវិត ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេបំផុត នៅលើពិភពលោក ខណៈអាមេរិក និងឥណ្ឌា មានចំនួនអ្នកស្លាប់ថយចុះ។

ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ១ ៩៨៣នាក់ និងមានអ្នកឆ្លងថ្មី ៤៣ ៤៧៩នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៩០ ៥៥២នាក់ និងមានអ្នកជាសះស្បើយ ជាង២,៦លាននាក់។ ប្រទេសនៅតំបនក់អាស៊ានមួយនេះ ស្ថិតក្នុងលេខរៀងទី១៤ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក និងជាប្រទេសមានអ្នកច្រើនជាងគេ នៅក្នុងតំបន់នេះ។
ប្រេស៊ីលមានអ្នកស្លាប់ដោយកូវីដ-១៩ថ្មី ១ ៣៥៤នាក់ និងករណីឆ្លងថ្មី ៤១ ៨៥៣នាក់។ ប្រេស៊ីល មានអ្នកឆ្លងសរុប ជាង ១៩,៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៥៤ ៦២៦នាក់ និងមានអ្នកជាសះស្បើយ ជាង១៨,៥លាននាក់។
សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក មានករណីស្លាប់ថ្មី ៣៧២នាក់ និងករណីឆ្លងថ្មី ៨៤ ៩៦២នាក់។ អាមេរិក មានអ្នកឆ្លងសរុប ជាង៣៥,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦២៨ ៤៦៨នាក់ និងមានអ្នកជាសះស្បើយ ជាង២៩,៦លាននាក់។

ឥណ្ឌា មានករណីស្លាប់ដោយកូវីដថ្មី ៥៤៩នាក់ និងករណីឆ្លងថ្មី ៤៤ ៦៧៣នាក់។ ប្រទេសមានពលរដ្ឋច្រើនបន្ទាប់ពីចិន នៅតំបន់អាស៊ីខាងត្បូងមួយនេះ មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣១,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤២៣ ២៤៤នាក់ និងមានអ្នកជាសះស្បើយ ជាង៣០,៧លាននាក់។
ដោយឡែក ចិនជាប្រទេសដើមកំណើត នៃការផ្ទុះឡើងវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី៤៩នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ-១៩សរុប ៩២ ៨១១នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧ ២៨៨នាក់។
ប្រទេសឆ្លងកូវីដច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ប៉ូឡូញ ម៉ិចស៊ិក…ជាដើម៕រក្សាសិទ្ធិដោយ៖សារាយSN










