កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានប្រកាស ផ្តល់ថវិកាចំនួន ២៥ លានដុល្លារបន្ថែមទៀត ពីរដ្ឋបាលលោកបៃដិន តាមរយៈទីភ្នាក់ងារ USAID ដើម្បីគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសឥណ្ឌា។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា នៅខាងក្រៅកិច្ចពិភាក្សាកម្រិតប្រតិភូថា៖ «ជំងឺកូវីដ១៩បានប៉ះពាល់ ដល់ប្រទេសទាំងពីរយ៉ាងខ្លាំង ហើយសហរដ្ឋអាមេរិកនឹងមិនភ្លេចជំនួយ និងការសម្របសម្រួលដែលឥណ្ឌា បានផ្តល់ឱ្យនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតនេះទេ»។ លោកថា«នេះមានទំនាក់ទំនងតិចតួចណាស់ ដែលសំខាន់ជាងទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិក។
លោកBlinken ដែលកំពុងធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅប្រទេសឥណ្ឌាបាននិយាយថា មូលនិធិនេះនឹងចូលរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតតាមរយៈការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតវ៉ាក់សាំង ការដោះស្រាយព័ត៌មានមិនត្រឹមត្រូវ ការស្ទាក់ស្ទើរនៃវ៉ាក់សាំង និងជួយបណ្តុះបណ្តាល បុគ្គលិកថែទាំសុខភាពបន្ថែមទៀត។ ហើយសហរដ្ឋអាមេរិកបានរួមចំណែក ជំនួយជាង ២០០ លានដុល្លារនៃជំងឺកូវីដ១៩ ។ លោកបៃដិន បានបន្ថែមថាឥណ្ឌានិងអាមេរិកនឹងធ្វើការរួមគ្នា ដោយរួមទាំងភាពជាដៃគូវ៉ាក់សាំង Quad ដើម្បីធ្វើឱ្យជំងឺរាតត្បាតនេះឈានដល់ទីបញ្ចប់៕
ប្រភព៖ Financial Express.
រក្សាសិទ្ធិដោយ៖CEN

