ក្រុមហ៊ុនPfizerបាននិយាយថា ខ្លួនមានទិន្នន័យជោគជ័យមួយ អំពីប្រសិទ្ធភាពវ៉ាក់សាំងការពារមេរោគឆ្លងកូរ៉ាណា។
ក្រុមហ៊ុននិយាយថា ខ្លួននឹងដាក់ពាក្យសុំការអនុញ្ញាត ឱ្យប្រើជាបន្ទាន់សម្រាប់ដូសលើកទីបីនេះ។ក្រុមអ្នកស្រាវជ្រាវនិយាយថា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩គឺមានរយៈពេលពី ៦ ទៅ ១២ ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង ពេញលេញដែលទំនងជាផ្តល់នូវការការពារខ្ពស់បំផុត ជាពិសេសប្រឆាំងនឹងមេរោគបម្លែងថ្មីប្រភេទDelta ដែលមានការរីករាលដាលខ្លាំង។
ការសិក្សាបង្ហាញថា កម្រិតអង្គបដិប្រាណរបស់ដូសលើកទី៣នេះ គឺខ្ពស់ជាង ៥ ដងចំពោះក្រុមមនុស្សដែលមានអាយុចន្លោះចាប់ពី ១៨ ដល់ ៥៥ ឆ្នាំដែលទទួលការចាក់វ៉ាក់សាំងលើកទី ៣ ។ ចំពោះអ្នកដែលមានអាយុពី ៦៥ ឆ្នាំទៅ ៨៥ ឆ្នាំកម្រិតអង្គបដិប្រាណខ្ពស់ជាង ១១ ដង។ ស្របពេលកំពុងរង់ចាំការយល់ព្រមការអនុម័ត ក្រុមហ៊ុនPfizer និយាយថា ខ្លួនចង់សិក្សាការធ្វើបច្ចុប្បន្នភាព ទៅលើវ៉ាក់សាំង។
អ្នកស្រាវជ្រាវឈានមុខគេរបស់ក្រុមហ៊ុនខាងលើនិយាយថា វ៉ាក់សាំងដូសទី៣ នឹងកំណត់គោលដៅចំពោះមេរោគបម្លែងថ្មីDelta ដែលបច្ចុប្បន្នតំណាងឱ្យ ៨៣% នៃករណីកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក៕
ប្រភព៖Bernama.com
រក្សាសិទ្ធិដោយ៖CEN

