Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បង្ហាញក្តីព្រួយបារម្ភ ពីការបង្កើតអាវុធនុយក្លែរអ៊ែរ របស់ចិន ក្រោយពេលរបាយការណ៍ថ្មី បានចេញផ្សាយ

មន្ទីរបញ្ចាកោណ និងសមាជិកសភា មកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារទី ២៧ ខែកក្កដាកន្លងទៅ បានបង្ហាញការព្រួយបារម្ភថ្មីមួយ ចំពោះការកសាងកម្លាំងនុយក្លេអ៊ែររបស់ចិន បន្ទាប់ពីមានរបាយការណ៍ថ្មីមួយ បាននិយាយថា ទីក្រុងប៉េកាំងកំពុងសាងសង់មីស៊ីល ចំនួន ១១០ បន្ថែមទៀត។

របាយការណ៍របស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (AFS) កាលពីថ្ងៃចន្ទកន្លងទៅបាននិយាយថា រូបភាពផ្កាយរណបបានបង្ហាញថា ប្រទេសចិនកំពុងសាងសង់វាលថ្មីមួយ នៅជិតតំបន់ហាមីនៅភាគខាងកើត នៃតំបន់ស៊ីនជាំងរបស់ខ្លួន។

របាយការណ៍នេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីការស្ថាបនាមីស៊ីលប្រមាណ ១២០ គ្រាប់នៅយូមែន ( Yumen ) ដែលជាតំបន់វាលខ្សាច់ប្រហែល ៣៨០ គីឡូម៉ែត្រទៅភាគអាគ្នេយ៍។
បញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយនៅក្នុងបណ្តាញសង្គមTweetថា៖« នេះជាលើកទី ២ ក្នុងរយៈ ពេល ២ ខែដែលសាធារណជនបានរកឃើញនូវអ្វី ដែលយើងបាននិយាយ អំពីការគំរាមកំហែង ដែលពិភពលោកកំពុងកើនឡើង និងការលាក់កំបាំងដែលនៅព័ទ្ធជុំវិញបញ្ហានេះ»។

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីដើមខែកក្កដា បានហៅការពង្រឹងនុយក្លេអ៊ែរ របស់ចិនគឺជាក្តីព្រួយបារម្ភ ហើយខ្លួនបាននិយាយថា វាហាក់ដូចជាទីក្រុងប៉េកាំង កំពុងងាកចេញពីយុទ្ធសាស្ត្រនុយក្លេអ៊ែរ រាប់ទសវត្សរ៍ ដោយផ្អែកលើការទប់ស្កាត់តិចតួចបំផុត។ សហរដ្ឋអាមេរិកក៏បានអំពាវនាវ ឱ្យប្រទេសចិនចូលរួមជាមួយខ្លួន៖« លើវិធានការណ៍ជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យ នៃអស្ថិរភាពនៃការប្រណាំងសព្វាវុធ» ។

របាយការណ៍ចេញពីមន្ទីរបញ្ចាកោណឆ្នាំ ២០២០ បានប៉ាន់ប្រមាណថា ឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិននៅក្នុង«ឆ្នាំ ២០០គឺទាប»ហើយបាននិយាយថា គ្រាប់មីស៊ីលត្រូវបានគេព្យាករណ៍ថា នឹងមានទំហំយ៉ាងហោចណាស់ ទ្វេដងនៅពេលដែលទីក្រុងប៉េកាំងពង្រីក និងធ្វើទំនើបកម្មកម្លាំងរបស់ខ្លួន។

ក្រុមអ្នកវិភាគនិយាយថា សហរដ្ឋអាមេរិក មានក្បាលគ្រាប់ប្រមាណ ៣.៨០០ គ្រាប់។ ហើយបើយោងទៅតាមអង្គហេតុនៃក្រសួងការបរទេស ចំនួន ១,៣៥៧ នៃគ្រាប់ ទាំងនោះត្រូវបានដាក់ពង្រាយ នៅថ្ងៃទី ១ ខែមីនា។
ទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រទេសចិនចូលរួមជាមួយខ្លួន និងប្រទេសរុស្ស៊ី នៅក្នុងសន្ធិសញ្ញាត្រួតពិនិត្យអាវុធថ្មីមួយ។

ទីក្រុងប៉េកាំងនិយាយថា ឃ្លាំងអាវុធរបស់ខ្លួន គឺតូចជាង សហរដ្ឋអាមេរិក និងរុស្ស៊ី ហើយខ្លួនបានត្រៀម ធ្វើការសន្ទនាទ្វេភាគីស្តីពីសន្តិសុខជាយុទ្ធសាស្ត្រ“ ដោយឈរលើសមភាព និងការគោរពគ្នាទៅវិញទៅមក”៕ ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×