ព្យុះត្រូពិចបានបោកបក់ភ្លៀងនៅផ្នែកខ្លះ នៃភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃពុធ បន្ទាប់ពីព្យុះនេះបានធ្វើដំណើរចេញ ពីតំបន់ទីក្រុងតូក្យូ និងបានបន្ធូរបន្ថយបញ្ហា នៃការរំខានដ៏គួរឱ្យភ័យខ្លាចមួយ ចំពោះការប្រកួតកីឡារបស់ទីក្រុងម្ចាស់ផ្ទះអូឡាំពិក។
នៅទីក្រុង Sendai រថភ្លើងមួយចំនួនត្រូវបានពន្យារពេល ហើយអ្នកថ្មើរជើងបានដង្ហែរខ្លួន ប្រឆាំងនឹងខ្យល់នៅតាមដងផ្លូវក្នុងទីក្រុង។ ព្យុះត្រូពិច Nepartak មិនបានបង្កការខូចខាតអ្វីឡើយ រហូតមកដល់ពេលនេះ ប៉ុន្តែទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឱ្យប្រជាជន ប្រុងប្រយ័ត្នចំពោះបញ្ហារអិលបាក់ដី។
ព្យុះនេះមានកម្លាំងខ្យល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង (៤០ ម៉ៃ / ម៉ោង) ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយ និងរំកិលចេញពីឆ្នេរអាគីតាភាគខាងខាងលិច នៅយប់ថ្ងៃពុធ។ ទីភ្នាក់ងារនោះបាននិយាយថា ព្យុះនេះគឺជាព្យុះរដូវទី៨ សម្រាប់ប្រទេសជប៉ុន គឺនៅជិតទីក្រុងអ៊ីស៊ីណូម៉ាគី ក្នុងខេត្តមីយ៉ាជីកាលពីព្រឹកថ្ងៃពុធ។ ទីក្រុងអ៊ីស៊ីណូម៉ាគីគឺមានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងតូក្យូ។
ព្យុះកំពុងរំកិលទៅទិសពាយព្យក្នុងល្បឿនប្រហែល ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានភ្លៀងធ្លាក់កើនឡើងដល់ ១០សង់ទីម៉ែត្រ។ បញ្ហានេះត្រូវបានគេព្យាករណ៍ព្យុះ នឹងបោកបក់ទៅដល់ទូទាំង តំបន់ភាគខាងជើងក្នុងរយៈពេល ២៤ ម៉ោងទៀត៕
ប្រភព៖AP
រក្សាសិទ្ធិដោយ៖CEN

