ករណីជំងឺឆ្លងវីរុស-១៩ ប្រចាំថ្ងៃរបស់ចក្រភពអង់គ្លេស កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស នៅពេលប្រទេសនេះ បានចាប់ផ្តើមដល់រដូវក្តៅ។
ក្នុងរយៈពេលពីរសប្តាហ៍ដំបូង នៃខែកក្កដា ករណីប្រចាំថ្ងៃជាមធ្យម បានកើនឡើង ៨០% ដែលកើនឡើងដល់ជិត ៥៥ ពាន់នាក់នៅថ្ងៃទី ១៧ ខែកក្កដា។
ចំនួននេះគឺជិតនឹងកម្រិតមួយ ដែលត្រូវបានកត់ត្រាទុកក្នុងអំឡុងថ្ងៃ ដែលអាក្រក់បំផុត នៃការផ្ទុះករណីកូវីដ១៩ក្នុងរដូវរងារ នៅពេលដែលវ៉ាក់សាំង មិនទាន់មាននៅឡើយ។
ប៉ុន្តែករណីនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់វិញ ក្នុងសប្តាហ៍មុននេះ គឺធ្លាក់ចុះមកត្រឹមតែ ២៥ពាន់ករណីកាលពីថ្ងៃចន្ទ។
ទោះបីជាអ្នកជំនាញមានការភ្ញាក់ផ្អើល នូវទ្រឹស្តីមួយចំនួនទាក់ទងនឹងអ្វីដែលបានកើតឡើងនេះ។
ការធ្លាក់ចុះនៃការតេស្តស្វែរកមេរោគកូវីដ១៩ នាពេលថ្មីៗនេះ អាចជាកត្តាមួយជំរុញឱ្យ ចក្រភពអង់គ្លេស គ្រប់គ្រងការធ្វើតេស្តតិចជាង ៩ ភាគរយនៅសប្តាហ៍នេះ ពោលតិចជាងកាលពី ៣ សប្តាហ៍មុនហើយការធ្វើតេស្តទូទៅ បានធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលខែមីនា។
ការស្រាវជ្រាវថ្មីបានបង្ហាញថា វ៉ាក់សាំងពីរប្រភេទរបស់ Pfizer ឬ AstraZeneca គឺមានប្រសិទ្ធភាព ៨៨% និង ៦៧% ក្នុងការការពាររោគសញ្ញា នៃការការពារជំងឺកូវីដ១៩បម្លែងថ្មីDelta ៕
ប្រភព៖ Insider
រក្សាសិទ្ធិដោយ៖CEN

