Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិលោកខាងលិច មកជាន់ទឹកដីអាស៊ាន ទប់ទល់ឥទ្ធិពលមហាយក្សចិន

រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងធ្វើដំណើរជាលើកដំបូមកកាន់ទឹកដីតំបន់អាស៊ី-អាគ្នេយ៍ ហៅកាត់ «អាស៊ាន» នៅថ្ងៃទី២៧ ខែកក្កដា ដើម្បីការពារដល់សម្ពន្ធមិត្ត ដែលតែងតែព្រួយបារម្ភ អំពីការកើនឡើង នៃការពង្រីកឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់។

បើតាមសារព័ត៌មាន VOA ជាភាសាអង់គ្លេស បានផ្សាយថា លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងមកកាន់តំបន់អាស៊ា នៅសប្ដាហ៍នេះ ដើម្បីធានាដល់សម្ពន្ធមិត្តរបស់ខ្លួន ដែលបានព្រួយបារម្ភ អំពីសកម្មភាពយោធារបស់ចិន ចេះតែកើនឡើង ស្របពេលការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ជាសកល នៅតែបន្ដ នៅក្នុងតំបន់នេះ។

លោក Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយ នឹងលោកទៅកាន់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ថា លោកនឹងទៅកាន់តំបន់អាស៊ី នៅក្នុងសប្ដាហ៍នេះ។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃប្រទេសមហាអំណាចលេខ១ នៅលើពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា បានបញ្ជាក់ថា «យើងឲ្យតម្លៃទៅលើស្ថិរភាព នៅក្នុងតំបន់ ដូច្នេះគោលបំណងរបស់ខ្ញុំ ត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយនឹងសម្ពន្ធមិត្ត។

ប្រមុខក្រសួងការពារជាតិរូបនេះ នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោក មកកាន់តំបន់អាស៊ាន ហើយក៏ជាដំណើរទស្សនកិច្ចលើកទី២របស់លោក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

ដំណើរមកដល់របស់ប្រមុខក្រសួងការពារជាតិ សហរដ្ឋអាមេរិករូបនេះ ជាសញ្ញាបង្ហាញថា អាមេរិក នឹងមិនអនុញ្ញាតឲ្យចិនពង្រីក ឥទ្ធិពលដ៏លើសលុប ទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាននោះឡើយ។ ចិនតែងតែអះអាងថា ភាគច្រើន នៃដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយជីវចម្រុះ ឧស្ម័ន និងរ៉ែជាច្រើនប្រភេទនោះ គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ដោយសារតែការអះអាងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទើបបង្កឲ្យមានជម្លោះជាមួយនឹងវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក តែងតែបញ្ជូនកងនាវាចម្បាំង និងនាវាផ្ទុកយន្ដហោះ ឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ក្រោមរូបភាពថា នេះជាសេរីភាព នៃការធ្វើនាវាចរណ៍ ស្របតាមច្បាប់អន្ដរជាតិ។ ទន្ទឹមគ្នានេះ អង់គ្លេស ជប៉ុន អូស្រ្ដាលី បារាំង ក៏បានបញ្ជូននាវាចម្បាំងមកកាន់តំបន់នេះ ទើបធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន។

បើតាមការប៉ាន់ប្រមាណ ពាណិជ្ជកម្មឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ទៅកាន់ទីផ្សារពិភ
ពលោក មានទំហំទឹកប្រាក់ប្រហែល ៣លានលានដុល្លារ ឬ($3Tillion = 3 000 000 000 000) ៕ រក្សាសិទ្ធិដោយ៖សារ៉ាយ SN

×