យោងទៅតាមសេចក្តីថ្លែងការណ៍របស់ ធនាគារបានគោលនយោបាយនិយាយថា ការបន្តនៃភាពចលាចលផ្នែកនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងយ៉ាងលឿន នូវរលកទី៣នៃមេរោគកូវីដ១៩ គឺបង្ហាញពីការគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចដែលបានវាយប្រហារ ដោយជំងឺរីករាលដាលក្នុងឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក បាននិយាយថា៖« សេដ្ឋកិច្ចគឺបានរំពឹងធ្លាក់ចុះប្រមាណ១៨ភាគរយ ក្នុងឆ្នាំសារពើពន្ធ២០២១ ជាមួយផលប៉ះពាល់ ដែលបង្កអន្តរាយដល់ជីវិតមនុស្ស ជីវភាពរស់នៅ ភាពក្រីក្រ និងការលូតលាស់នាពេលអនាគត។»
របាយការណ៍បានបន្ថែមថា៖« ការធ្លាក់ចុះចំនួន ១៨ ភាគរយដែលឈរ លើកំណើនខ្សោយនៅក្នុងឆ្នាំសារពើពន្ធ ២០២០ មានន័យថាសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា មានទំហំតូចជាង ៣០ ភាគរយបើប្រៀបធៀប ទៅនឹងអវត្តមាននៃជំងឺកូវីដ៩ និងការកាន់កាប់យោធា នៅខែកុម្ភៈឆ្នាំ ២០២១» ។
យោងតាមធនាគារពិភពលោក ការងារប្រមាណ១លានកន្លែង ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន បច្ចុបប្បន្នស្ថិតក្រោមការគំរាមគំហែង ហើយអ្នកធ្វើការទាំងអស់ ដែលធ្វើការកំពុងប្រឈមការកាត់ប្រាក់ខែ»។
ធនាគារពិភពលោក បាននិយាយថា៖ «ចំណែករបស់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងភាពក្រីក្រ ទំនងជានឹងកើនឡើងទ្វេដង នៅដើមឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំ ២០១៩» ។ គិតត្រឹមពាក់កណ្តាលខែកក្កដា រូបិយវត្ថុមីយ៉ាន់ម៉ាប្រភេទ( kyat) បានធ្លាក់ចុះប្រមាណ ២៣% ធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីចុងខែមករា ដែលនាំឱ្យតម្លៃទំនិញឡើងថ្លៃ៕
ប្រភព៖ Capital
រក្សាសិទ្ធិដោយ៖CEN

