កាសែតបង់ក្លាដែស បានរាយការណ៍ថា ប្រទេសបង់ក្លាដែស បានទាក់ទងប្រទេសរុស្ស៊ី ដើម្បីប្រើទីតាំងល្អរបស់ខ្លួន ជាមួយយោធាភូមា ដើម្បីឲ្យមីយ៉ាន់ម៉ា នាំយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្រោយពីកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយប្រទេសចិន បានបរាជ័យក្នុងការសម្របសម្រួល ទៅលើបញ្ហានេះ។
ទីក្រុងដាកា បានជំរុញប្រទេសរុស្ស៊ី បើកដំណើរការគំនិតផ្តួចផ្តើមត្រីភាគី ជាមួយប្រទេសមីយ៉ាន់ម៉ា ដូចដែលប្រទេសចិន បានធ្វើកន្លងមក ដើម្បីដោះស្រាយឡើងវិញ នូវវិបត្តិនេះ ដោយបានជម្លៀសជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ពីប្រទេសមីយ៉ានម៉ា ដើម្បីគេចពីយុទ្ធនាការរបស់កងកម្លាំងយោធា។
រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេស លោក AK Abdul Momen បានប្រាប់អ្នករាយការណ៍ថា លោកបានធ្វើសំណើ ទៅកាន់សមភាគីរុស្ស៊ី លោក Serge Lavrov នៅឯកិច្ចប្រជុំមួយនៅទីក្រុង Tashkent កាលពីសប្តាហ៍មុន នៅខាងក្រៅសន្និសីទអន្តរជាតិ ស្តីពីការតភ្ជាប់៕
ប្រភព៖ Mizzima News.
រក្សាសិទ្ធិដោយ៖CEN

