Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគបំប្លែងថ្មី ប្រភេទថ្មីមួយទៀត បានរកឃើញ នៅក្នុងចក្រភពអង់គ្លេស

សុខភាពសាធារណៈអង់គ្លេស បាននិយាយថាវីរុសកូវីដ១៩ថ្មី ដែលត្រូវបានរីករាលដាលយ៉ាងឆាប់រហ័ស ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ដោយមានករណីចំនួន ១៦ ត្រូវបានបញ្ជាក់។
បច្ចុប្បន្ននេះមន្រ្តីសុខភាពសាធារណៈ កំពុងធ្វើការស្រាវជ្រាវលើប្រភេទថ្មីនេះ ដែលត្រូវបានកំណត់ថាជាប្រភេទB.1.621ថ្មី ។

យោងតាមសេចក្តីថ្លែងការណ៍មួយពីសុខភាពសាធារណៈអង់គ្លេស បានបង្ហាញថា៖“ រហូតមកដល់ពេលនេះមានករណីចំនួន ១៦ ត្រូវបានបញ្ជាក់ពីមេរោគបំប្លែងថ្មីប្រភេទ B.1.621 ហើយប្រភេទថ្មីនេះត្រូវបានគេរកឃើញនៅពាសពេញចក្រភពអង់គ្លេស ហើយភាគច្រើននៃករណីទាំងនេះ ទាក់ទងនឹងការធ្វើដំណើរអន្តរជាតិ។
នៅពេលនេះ មិនមានភ័ស្តុតាងនៃការឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅចក្រភពអង់គ្លេសទេ។ PHE បានបន្តថា មិនមានការចង្អុលបង្ហាញថា មេរោគបំប្លែងថ្មីនេះបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬកាត់បន្ថយប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅឡើយ។

មេរោគប្រភេទថ្មីនេះមានវត្តមាននៅ ពេលមជ្ឈមណ្ឌលសុខភាពសាធារណៈអង់គ្លេស PHE បានចេញផ្សាយទិន្នន័យថ្មី ដែលបង្ហាញពីករណីមេរោគបំប្លែងថ្មីDeltaមានការកើនឡើងចំនួន ៣៣, ៧១៦ករណី ចាប់តាំងពីសប្តាហ៍មុនដែលធ្វើឱ្យ ចំនួនសរុបកើនឡើងដល់ ២៨៦.៧៦៥ករណី ។ បច្ចុប្បន្ននេះករណីបម្លែងថ្មីទាំងអស់មានចំនួន ៩៩% នៅក្នុងចក្រភពអង់គ្លេស។

PHE កំពុងស៊ើបអង្កេតយ៉ាងសកម្មចំពោះវីរុសថ្មី ដ៏សាហាវនេះដែលកំពុងបង្ក ឱ្យមានមហន្តរាយសុខភាពរបស់ពិភពលោក ប៉ុន្តែPHEបានសង្កត់ធ្ងន់ថា មិនមានសញ្ញាណាមួយបង្ហាញថា ការផ្លាស់ប្តូរវ៉ាក់សាំងថ្មីផ្តល់ ប្រសិទ្ធភាពតិចឬបណ្តាលឱ្យមានជំងឺ ធ្ងន់ធ្ងរនៅឡើយទេ៕
ប្រភព៖ Libyan Express
រក្សាសិទ្ធិដោយ៖CEN

×