Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីលោក Syed Saddiq រងការចោទប្រកាន់ពីបទពុករលួយ

អតីតរដ្ឋមន្ត្រីក្រសួងអប់រំរបស់ម៉ាឡេស៊ីលោក Syed Saddiq Abdul Rahman ដែលជាសមាជិកគណៈរដ្ឋមន្រ្តីវ័យក្មេងជាងគេ ក្នុងប្រវតិ្តសាស្រ្តរបស់ប្រទេស បានរងការចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពីបទកេងចំណេញថវិកាចំនួន១លានរីងហ្គីត រឺជិត២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីជំនួយរបស់នាយករដ្ឋមន្រ្តី Muhyiddin Yassin’s Parti Pribumit Bersatu។

លោក Syed Saddiq អាយុ២៨ឆ្នាំ បានរងការចោទប្រកាន់ក្នុងតុលាការ ក្នុងទីក្រុងកូឡាឡាំពូរ ជាមួយនឹងការរំលោភបំពាន​លើសេចក្តីទុកចិត្តចំនួនពីរ។ បទល្មើសនេះត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តិឡើងខណៈពេលដែលគាត់ កំពុងបម្រើជាប្រធានយុវជនរបស់គណបក្សTan Sri Muhyiddin មុនពេល រដ្ឋបាលគណបក្ស Pakatan Harapanដួលរលំ។

លោក Syed បច្ចុប្បន្នជាប្រធានគណបក្សរបស់លោកឈ្មោះថា Muda ដែលជាគណបក្សនយោបាយ ដែលមានមូលដ្ឋានយុវជនដំបូងបង្អស់ ក្នុងប្រទេសម៉ាឡេស៊ីដែលស្ថិតលើក្រុមប្រឆាំង។ លោក Syed ក្នុងវ័យ២៥ឆ្នាំ លោកបានក្លាយ ជារដ្ឋមន្ត្រីវ័យក្មេងបង្អស់ក្នុងប្រទេសម៉ាឡេស៊ី និងជាអ្នកតាក់តែងច្បាប់វ័យក្មេងទី៣ផងដែរ។ លោកបាននិយាយថា ការចោទប្រកាន់នេះ គឺជាហេតុផលនយោបាយ និងការប៉ុនប៉ងដើម្បីទទួលបានការគាំទ្រ របស់ខ្លួនចំពោះរដ្ឋបាលគណបក្ស Perikatan Nasional របស់លោក Muhyiddin នៅមុនការកោះប្រជុំសភានៅសប្តាហ៍ក្រោយ។

សភានឹងចូលប្រជុំលើកដំបូង ក្នុងឆ្នាំ២០២១ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ជាមួយនឹងការសង្ស័យ ដែលនៅសេសសល់ភាគច្រើន របស់លោកMuhyiddin។
កាលពីឆ្នាំមុនលោក Syed Saddiq បានដាក់ពាក្យបណ្តឹងទៅប៉ូលីស អំពីការបូកសរុបប្រាក់ចំនួន ២៥០,០០០ រីងហ្គីត រឺជិត៦ម៉ឺនដុល្លារ ដែលត្រូវបានគេចោទប្រកាន់ថា បានបាត់នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង Selangor៕
ប្រភព៖ The strait News
រក្សាសិទ្ធិដោយ៖CEN

×