Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាង៤លាននាក់ នៅទូទាំងពិភពលោក បានស្លាប់ ដោយសារជំងឺកូវីដ១៩ ស្របពេលការចែកចាយ វ៉ាក់សាំងកំពុងមមាញឹក

ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយសារមេរោគកូវីដ១៩ បានកើនដល់ ៤ លាននាក់កាលពីថ្ងៃពុធកន្លងទៅ ខណៈពេលវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ៗ បានក្លាយជាការប្រជែងគ្នាមួយរវាងការចាក់វ៉ាក់សាំង និងការរាលដាលខ្លាំងនូវមេរោគបម្លែងថ្មីប្រភេទ ដេលតា (Delta)។

ចំនួនសរុបនៃជីវិតមនុស្សដែលបានស្លាប់ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ ដូចដែលបានចងក្រងពីប្រភពផ្លូវការរបស់សាកលវិទ្យាល័យ Johns Hopkins គឺមានចំនួនស្មើនឹងចំនួនមនុស្សដែលបានស្លាប់នៅក្នុងសមរភូមិនៃសង្គ្រាមរបស់ពិភពលោកទាំងអស់ចាប់តាំងពីឆ្នាំ ១៩៨២។ នេះបើយោងតាមការប៉ាន់ស្មានពីការស្រាវជ្រាវសន្តិភាព វិទ្យាស្ថានអូស្លូ។

ក្នុងនោះ ចំនួនអ្នកស្លាប់មានចំនួន ៣ ដងនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ លើសពីនេះការស្លាប់នេះគឺស្មើនឹងចំនួនប្រជាជននៃទីក្រុង Los Angeles ឬប្រជាជាតិ Georgia ហើយស្មើនឹងជាងពាក់កណ្តាលនៃទីក្រុងហុងកុង ឬជិត ៥០ ភាគរយនៃទីក្រុងញូវយ៉ក។

សូម្បីតែពេលនេះ គេជឿថាមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលស្លាប់ដោយសារកូវីដ១៩ ត្រូវបានមើលរំលង ឬការលាក់បាំងដោយចេតនាណាមួយ។ ជាមួយនឹងការចាក់វ៉ាក់សាំងនេះ ការស្លាប់ក្នុងមួយថ្ងៃបានធ្លាក់ចុះដល់ប្រមាណ ៧.៩០០ នាក់ បន្ទាប់ពីបានឡើងដល់ ១៨.០០០នាក់ក្នុងមួយថ្ងៃកាលពីខែមករាកន្លងទៅ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាបានបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក ដែលរីករាលដាលយ៉ាងឆាប់រហ័សសូម្បីតែនៅក្នុងរឿងជោគជ័យនៃការចាក់វ៉ាក់សាំង ដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែលក៏ដោយ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×