Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហើយ ! វៀតណាមឯណេះ កំពុងលិចលង់ខ្លាំង ជាពិសេសនៅខេត្ត Lao Cai ធ្ងន់ធ្ងរដល់ថ្នាក់នេះ….

ភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹកថ្ងៃច័ន្ទ (៥ កក្កដា) បានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតំបន់ជាច្រើននៅភាគខាងជើងនៃខេត្ត Lao Cai ប្រទេសវៀតណាម។ ហើយបើយោងតាមអាជ្ញាធរមូលដ្ឋាន នោះទឹកភ្លៀងបានឡើងរហូតដល់កម្រិត ១១៧ ម៉ែត្រ ដែលផ្ទុកលើសប្រព័ន្ធបង្ហូរទឹកក្នុងតំបន់។

គ្រួសារជាច្រើន ត្រូវបានរាយការណ៍ថា នៅក្នុងផ្ទះរបស់ពួកគេគឺត្រូវបានលិចលង់ ជាមួយទឹកជំនន់កម្ពស់ពី ១៥-៣៥ សង់ម៉ែត្រ ខណៈតាមបណ្តាផ្លូវធំៗ និងតូចៗជាច្រើននៅក្នុងតំបន់ ក៏ត្រូវជន់លិចដែលប្រៀបដូចទន្លេទៅហើយ។

អាជ្ញាធរខេត្ត Lao Cai បានព្រមានថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបន្តកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ហើយទឹកជំនន់ និងការបាក់ដី អាចនឹងកើតមានឡើង នៅក្នុងតំបន់ភ្នំមួយចំនួន ជាពិសេសនៅក្នុងខេត្ត Lao Cai, Yen Bai, Ha Giang និង Tuyen Quang៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×